
ថៃ៖ ចូលវ័យ ៤១ឆ្នាំ Janie បានចែករំលែករូបភាពថ្ងៃកំណើតរបស់ខ្លួនកាលពីម្សិលមិញមើលទៅហាក់ក្មេងជាងវ័យខ្លាំង ជាពិសេសរំលេចទៅដោយភាពស៊ិចស៊ីរហូតធ្វើឱ្យសិល្បករ ក៏ដូចជាអ្នកគាំទ្រជាច្រើនអត់ទ្រាំមិនចុច Like លើរូបនាងមិនបាន។

ក្រៅពីជាតារាសម្តែងហើយ Janie ក៏មានទេពកោសល្យក្នុងការថតម៉ូតផងដែរ ដែលសកម្មភាពក្នុងរូបភាពនីមួយៗចេញមកមានភាពទាក់ទាញខ្លាំងគួរឱ្យសរសើរ។ បើនិយាយពីជីវិតគ្រួសារវិញ មហាជនភាគច្រើនសុទ្ធតែបានដឹងហើយថា នាងធ្លាប់បរាជ័យក្នុងជីវិតគ្រួសារម្តងរួចមកហើយដែលអតីតស្វាមីរបស់នាងបានប្រើហិង្សាលើនាងមិនសំចៃដៃ។

ប៉ុន្តែរហូតមកដល់ពេលនេះ Janie បានជួបបុរសល្អម្នាក់បើទោះជាស្វាមីបច្ចុប្បន្នមានវ័យតិចជាងនាងក៏ពិតមែន ប៉ុន្តែនាងទទួលបានការមើលថែយ៉ាងដិតដល់ និងមានសុភមង្គលជាខ្លាំងដោយទទួលបានកូនស្រីម្នាក់ជាចំណងដៃផងដែរ។
ចង់ដឹងថា ចូលដល់វ័យ ៤១ឆ្នាំនេះ Janie មានសម្រស់ស្ថិតឋេរដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕














