×

Joanne Peh ឈឺចាប់​នៅពេល​ដែលម្នាក់ៗថា ស្នេហា​រវាងនាង និង​ស្វាមី​ក្លែងក្លាយ

សឹង្ហបុរី៖ រយៈពេល ៨ឆ្នាំមកហើយដែលតួឯកស្រី Joanne Peh និង Qi Yuwu បានសាងគ្រួសាររួមគ្នាដោយទទួលបានសុភមង្គលជាខ្លាំង និងមិនដែលមានរឿងអាស្រូវថាធ្លាប់ឈ្លោះទាស់ទែងគ្នាអ្វីឡើយ ដោយម្នាក់ៗមានភាពស្មោះត្រង់ និងខំប្រឹងធ្វើការរៀងខ្លួន ប៉ុន្តែទោះជារវល់យ៉ាងណាក៏ពួកគេមិនភ្លេចសាងភាពផ្អែមល្ហែមជាមួយគ្នាឡើយ។

ស្នេហាដែលតារាប្រុសស្រីទាំង២នេះបានរក្សាជិត ១០ឆ្នាំមកហើយ បែរត្រូវមហាជននាំគ្នានិយាយថាជាស្នេហាក្លែងក្លាយសម្តែងដើម្បីចង់បានពានរង្វាន់តារាប៉ុណ្ណោះ ហើយមានមនុស្សជាច្រើនដែលធ្លាប់ comments ពាក្យមួយនេះដោយមើលងាយក្តីស្រលាញ់ស្មោះស័គ្មរបស់ខ្លួនជាខ្លាំង។ អ្វីដែលកាន់តែឈឺចាប់ជាងនេះទៅទៀតនោះគឺ សូម្បីតែមិត្តរួមការងារក៏ជឿលើពាក្យចចាមអារ៉ាមថា ស្នេហារវវាងនាង និងស្វាមីនាងគឺក្លែងក្លាយដែរ។

Joanne បានចោទជាសំនួរថា “ហេតុអ្វីនាងត្រូវកុហកទំនាក់ទំនងរបស់ខ្លួន”? ទោះជាយ៉ាងណា តារាស្រីរូបនេះបានជ្រើសរើសរក្សាភាពស្ងៀមស្ងាត់មិនបកស្រាយអ្វីទាំងអស់ដោយទុកឱ្យពេលវេលាជាអ្នកបញ្ជាក់។ គួរបញ្ជាក់ដែរថា Joanne និង Yiwu បានចាប់ដៃគ្នាសាងគ្រួសាររយៈពេល ៨ឆ្នាំមកហើយដោយទទួលបានកូនចំនួន ២នាក់ផងដែរដោយម្នាក់មានអាយុ ៧ឆ្នាំ និងកូនពៅមានអាយុ ៥ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង