
កម្មវិធីជប់លៀងដ៏ធំបំផុតប្រចាំប្រទេសកម្ពុជា “Saturday Night Live – Let’s Party” កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានធ្វើការចាប់រង្វាន់រថយន្តស៊េរីទំនើប Ford Wildtrack ចំនួន 1 គ្រឿង និងម៉ូតូ Honda Dream ចំនួន 22 គ្រឿងទៀត សម្រាប់អតិថិជនរបស់ធនាគារ វីង។

ជារៀងរាល់ខែ ធនាគារ វីង ដែលជាម្ចាស់ឧបត្ថម្ភធំនៃកម្មវិធី Saturday Night Live – Let’s Party តែងតែធ្វើការចាប់រង្វាន់នៅលើឆាកប្រគំតន្ត្រីដ៏អស្ចារ្យ ដើម្បីស្វែងរកអតិថិជនរបស់ខ្លួន ដែលមានមហាសំណាង ដោយអតិថិជនរបស់ធនាគារវីង គ្រាន់តែដាក់ប្រាក់ចាប់ពី 500 ដុល្លារអាមេរិក នឹងមានឱកាសចាប់រង្វាន់ផ្សងសំណាងជាមួយម៉ូតូ និងរថយន្តស៊េរីទំនើប។
សម្រាប់លោកអ្នកដែលខកខានទស្សនាកម្មវិធីនៅលើកញ្ចក់ទូរទស្សន៍ លោកអ្នកក៏អាចទទួលបានភាពសប្បាយរីករាយនេះតាមរយៈវីឌីអូខាងក្រោមនេះផងដែរ។
Saturday Night Live – Let’s Party មានផ្សាយផ្ទាល់ និងផ្ដាច់មុខ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 7-9 យប់៕




(តំណភ្ជាប់វីដេអូ)
https://www.facebook.com/ctntvcambodia/videos/616217280100484/
https://www.facebook.com/ctntvcambodia/videos/639667097490983/