×

Lee Min Ho និង Song Hye Kyo ជះសម្រស់​ឆ្វាចពេញ​កម្មវិធី​ហ្វេសសិន​នៅ​ញូយ៉ក ធ្វើឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង

កម្សាន្ត៖ គ្រាន់តែបានឃើញរូប Lee Min Ho និង Song Hye Kyo ចូលរួមក្នុងវិធីរួមគ្នាភ្លាម ធ្វើឱ្យអ្នកគាំទ្ររកបរិយាយមិនត្រូវនៅពេលដែលកំពូលតារាសម្តែងល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូងទាំង២បានជួបគ្នា និងអង្គុយជាប់គ្នានៅក្នុងកម្មវិធីហ្វេសសិនម៉ាកយីហោល្បីមួយដែលបានប្រារព្ធឡើងនៅទីក្រុងញូយ៉កកាលពីពេលថ្មីៗនេះ។

សម្រស់របស់តារាល្បីឈ្មោះទាំង២បានជះឆ្វាចពេញកម្មវិធីដែលធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាចាប់អារម្មណ៍ជាខ្លាំង ដែលនេះចាត់ទុកជារូបភាពកម្រមួយមិនងាយបានឃើញឡើយ។ រូបភាពរបស់អ្នកទាំង២ បានឆក់យកបេះដូងអ្នកគាំទ្រឱ្យនាំគ្នាចែករំលែកពាសពេញ Twitter ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គមមួយនេះ។ ចង់ដឹងថា តារាប្រុសស្រីទាំង២គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង