×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Newcastle ចុះហត្ថលេខា​ជាមួយ​អតីតអ្នកចាំទី Liverpool

Newcastle United បានចុះហត្ថលេខាជាមួយអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Loris Karius ក្នុងកិច្ចសន្យារហូតដល់ខែមករា ឆ្នាំ 2023។

កីឡាករវ័យ 29 ឆ្នាំ មិនមានតម្លៃខ្លួន បន្ទាប់ពីចាកចេញពី Liverpool ហើយមានជម្រើសក្នុងការបន្តកិច្ចសន្យារហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

Karius បានមកដល់ បន្ទាប់ពីអ្នកចាំទី Karl Darlow បានរងរបួសកជើង។ Newcastle បានបាត់បង់ Martin Dubravka នៅពេលដែលគាត់បានចូលរួមជាមួយ Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ខណៈ Nick Pope បានចូលរួមពី Burnley ។

Karius លេងឱ្យ Liverpool ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ 2018 ដែលចាញ់ Real Madrid ហើយត្រូវបានស្តីបន្ទោសចំពោះការស៊ុតបញ្ចូលទី 2 ក្នុងចំណោម 3 គ្រាប់។ គេត្រូវបានបានខ្ចីជើងនៅ Besiktas និង Union Berlin មុនពេលដែលចាកចេញពីហង្សក្រហម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង