
ថៃ៖ ស្នេហាដែលតែងចំណាយពេលវេលាជាមួយគ្នាស្ទើរគ្រប់ពេលធ្វើឱ្យ Alex ហាក់មិនទម្លាប់នៅពេលដែលត្រូវឃ្លាតឆ្ងាយពីសង្សារបណ្តូលចិត្តមួយរយៈដោយ Bow Maylada ត្រូវចេញថតនៅប្រទេសអូទ្រីស។

Alex បានឱ្យដឹងថា ក្នុងនាមលោកជាសិល្បករប្រលូកក្នុងវិស័យនេះ លោកយល់ច្បាស់ថាការងារនឹងដំណើរការទៅបែបណា ទោះជាយ៉ាងណាលោកក៏មិនអាចហាមចិត្តរបស់ខ្លួនមិនឱ្យនឹក Bow បានឡើយ។ លោកបានបន្ថែមថា លោកពិតជាចង់ជួប Bow ខ្លាំងបំផុត ម៉្យាងទៀតដោយសារកាលពីខែសីហា កន្លងទៅក៏អ្នកទាំង២មិនសូវមានពេលបានជួបគ្នាដែរ។
យ៉ាងណាមិញ នេះដោយសារភាពមមាញឹក និងកាតព្វកិច្ចដែលត្រូវបំពេញ ដូចនេះមានតែរង់ចាំថ្ងៃដែល Bow ត្រលប់មកវិញតែប៉ុណ្ណោះ៕
