×

មិននឹកស្មានថា ទម្រាំ​បាន​ក្លាយជា​តារា​លំដាប់កំពូល Yang Mi ធ្លាប់​រងទុក្ខ​ដល់​ថ្នាក់នេះ​សោះ

ចិន៖ មកដល់ពេលបច្ចុប្បន្ន Yang Mi បានក្លាយជាតារាលំដាប់ជួរមុខប្រចាំប្រទេសចិនដែលជីវិតលើវិថីសិល្បៈដែលនាងបានចំណាយមានរយៈពេល ២០ឆ្នាំមកនេះ។ ជាតារាស្រីដែលស៊ីថ្លៃខ្ពស់បំផុតក្នុងចំណោមតារាឯណោះ ប៉ុន្តែទម្រាំបានមកដល់ដូចសព្វថ្ងៃនេះ អ្នកម្តាយកូនមួយរូបនេះក៏ធ្លាប់រងទុក្ខមិនតិចដែរ និងជាតារាដែលចាប់ផ្តើមសម្តែងពីតួរាយរងគ្មានអ្នកចាប់អារម្មណ៍។

មិនត្រឹមតែប៉ុណ្ណោះ Yang Mi ថែមទាំងធ្លាប់ត្រូវបានអ្នកដឹកនាំរឿងវាយទះតប់ដោយសារការសម្តែងអន់ពេក ដែលវាជាពេលវេលាធ្វើឱ្យតារាសម្តែងស្រីរូបនេះចងចាំមិនភ្លេចឡើយ។ រហូតមកដល់ឆ្នាំ ២០០៩ Yang Mi បានចូលរួមសម្តែងក្នុងរឿង Fairy Sword និងក្រោយមកក៏មានឱកាសបានសម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់គ្នាដែលចាប់ពីពេលនោះមក ជីវិតរបស់តារាស្រីរូបនេះបានប្រែប្រួលនៅក្នុងវិស័យសិល្បៈទាំងស្រុង។

Yang Mi បានចំណាយពេលវេលាអភិវឌ្ឍន៍ខ្លួនរហូតក្លាយជាកំពូលតារាសម្តែងស្រីជួរមុខ ដោយខំប្រឹងទាំងយប់ទាំងថ្ងៃ រហូតមានថ្ងៃមួយនាងខំប្រឹងថតទាំងឈឺទាំងកម្តៅខ្លួនឡើងដល់ ៣៩អង្សារ។ តារាស្រីរូបនេះមិនទុកពេលវេលាចោលនោះឡើយ មិនថាការងារសម្តែង ឬ ឡើងកម្មវិធីប៉ុស្ថិ៍ទូរទស្សន៍នោះទេ គឺកាលវិភាគពីមួយថ្ងៃទៅមួយថ្ងៃមានភាពមមាញឹករកពេលសម្រាកគ្មាន។

ទោះជាយ៉ាងណា ដោយសារងប់ងល់នឹងការងារបែបនេះហើយទើបបន្ទាប់ពីលែងលះជាមួយស្វាមី Yang Mi ត្រូវរងពាក្យរិះគន់ថាជាម្តាយអាត្មានិយមដែលទុកកូនស្រីឱ្យអតីតស្វាមីជាអ្នកមើលថែ ហើយខ្លួនយកពេលវេលាទៅបង្កើនឥទ្ធិពលលើវិស័យសិល្បៈមិនខ្វាយខ្វល់ពីគ្រួសារ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង