×

ក្រសួងធនធានទឹក៖ ថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកញ្ញា អាចមាន​ភ្លៀងធ្លាក់​ពី​តិចទៅបង្គួរ សូមប្រុងប្រយ័ត្ន​ចំពោះ​ជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលមួយសប្តាហ៍នេះ នឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះ អាចមានភ្លៀងច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្ហូរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ជាមួយគ្នានេហ ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយត្ន័ ចំពោះជំនន់ដែលអាចកើតមកពីបវិមាណទឹកភ្លៀងច្រើនកន្លងមក និងភ្លៀងជាបន្តបន្ទាប់បន្ថែមជូនៗ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង