
ប៉េកាំង៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ វីដេអូរយៈពេល ៣នាទីកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គមចិនដោយក្មេងប្រុសម្នាក់ខឹងនឹងជីដូនរបស់ខ្លួនវាយប៉ុន្មានដៃ ក៏តបតវិញដោយវាយចំទ្រូង និងអូសជីដូនចំណាស់របស់ខ្លួនទម្លាក់ចុះមកដី ដោយយកដៃកៀបកជីដូនចំណាស់ជាប់ដើម្បីកុំឱ្យរើខ្លួនរួចមកវាយខ្លួនទៀត។

តាមរយៈវីដេអូ បានបង្ហាញឱ្យឃើញថា ជីដូនរបស់ក្មេងប្រុសនោះបានព្យាយាមយកស្បែកជើងវាយចៅរបស់ខ្លួនឱ្យលែងដៃដោយសារថប់ដង្ហើម ប៉ុន្តែក្មេងប្រុសរូបនោះនៅតែព្យាយាមសង្កត់កជីដូនរបស់ខ្លួនជាប់ និងស្រែកថា ប្រសិនបើលែងគាត់នឹងវាយខ្លួនទៀតហើយ។
២នាទីក្រោយមក ក្មេងប្រុសជំទង់ដែលឈរថតវីដេអូក្បែរនោះ ចាប់អារម្មណ៍ឃើញស្ថានភាពមិនស្រួល ក៏លួងលោមឱ្យក្មេងប្រុសរូបនោះព្រលែងដៃ និងប្រាប់ថាលោកយាយនឹងមិនវាយទៀតឡើយ។ប៉ុន្តែទោះជាប្រាប់យ៉ាងណាក៏ក្មេងប្រុសរូបនោះមិនព្រមលែងដែរ រហូតដល់ម្តាយរបស់ក្មេងប្រុសនោះមកដល់ឃើញសភាពបែបនោះ ក៏ស្ទុះទៅវាយក្មេងប្រុសរូបនោះយ៉ាងខ្លាំង និងស្រែកថាជីដូនរបស់ឯងស្លាប់ហើយ។
តាមរយៈវីដេអូមួយទៀតបានបង្ហាញឱ្យឃើញថា ក្មេងប្រុសរូបនោះត្រូវបានប៉ូលិសឃាត់ខ្លួនផងដែរ។ វីដេអូមួយនេះកំពុងផ្ទុះខ្លាំងដែលត្រូវបានអ្នកនិយមលេងបណ្តាញសង្គមចិននាំគ្នាចែករំលែកតគ្នាយ៉ាងច្រើនផងដែរ។ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕




(តំណភ្ជាប់វីដេអូ)
https://m.facebook.com/story.php?story_fbid=491324836165142&id=1358722748
https://m.facebook.com/story.php?story_fbid=1129748627961827&id=1358722748