×

គ្រាន់តែ​ឮ​កូនប្រុស​និយាយ​ប៉ុន្មានម៉ាត់​នេះ​ភ្លាម ធ្វើឱ្យ​ឪពុក​របស់​អ្នករាំ​ដែល​ត្រូវបាន​ផ្ទាំង LED ៦០០គីឡូក្រាម​ធ្លាក់លើ ក្តុកក្តួល​ជាខ្លាំង

ហុងកុង៖ រំឭកទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ហេតុការណ៍ធ្លាក់ផ្ទាំង LED ទម្ងន់ ៦០០គីឡូក្រាម ដែលបានធ្លាក់សង្កត់លើអ្នករាំចំនួន ២នាក់ ក្នុងនោះមានម្នាក់រងរបួសស្រាល ចំណែកឯសមាជិកម្នាក់ទៀតឈ្មោះ Li Kai-yin បានរងរបួសធ្ងន់ធ្ងរ និងមានសង្ឃឹមតែ ៥% ប៉ុណ្ណោះក្នុងការជាសះស្បើយឡើងវិញ។

ការវះកាត់បានធ្វើឡើងជាច្រើនសា ប៉ុន្តែមិនទាន់មានដំរួយសង្ឃឹមថានឹងជាសះស្បើយនៅឡើយ។ ទោះជាយ៉ាងណា ឪពុករបស់សមាជិកក្រុមរាំ Mirror រូបនេះបានឱ្យដឹងនូវពាក្យរបស់កូនប្រុសខ្លួនថា៖ “ខ្ញុំព្រមទទួលយកការពិតថា ខ្ញុំត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈពេល ហើយខ្ញុំក៏ព្រមទទួលយកការព្យាបាលដោយចិត្តត្រជាក់បំផុត”។

គ្រាន់តែឮប្រយោគនេះរបស់កូនប្រុសភ្លាម ឪពុករបស់ Li Kai-yin មានអារម្មណ៍ថាក្តុកក្តួលជាខ្លាំង ប៉ុន្តែក៏រីករាយដែលកូនប្រុសព្រមទទួលយកការពិតនូវរឿងហេតុដែលបានកើតឡើងផងដែរ បើទោះជាការព្យាបាលទាំងថ្នាំបុរាណក្តី និងតាមវេជ្ជសាស្ត្រទំនើបមិនមានឃើញទទួលបានផលក៏ដោយ។ គួរបញ្ជាក់ដែរថា សម្រាប់ថ្លៃព្យាបាល ខាងអ្នករៀបចំកម្មវិធីប្រគំតន្ត្រីទទួលរ៉ាប់រងលើការចំណាយទាំងអស់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង