×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ផ្ទុះរឿងអាស្រូវ​មិន​ចុះសម្រុងគ្នា​ជាញឹកញយ តែក្នុងថ្ងៃ​គម្រប់​អាពាហ៍ពិពាហ៍ ៤ឆ្នាំ Justin និង Hailey ពោលពាក្យ​ផ្អែមល្ហែម​ដាក់គ្នា​ឡើងព្រឺសម្បុរ

អាមេរិក៖ អ្នកគាំទ្ររបស់តារាចម្រៀងល្បីឈ្មោះ Justin និង តារាបង្ហាញម៉ូត Hailey សុទ្ធតែបានដឹងថា អ្នកទាំង២ បានកាន់ដៃគ្នាសាងគ្រួសារដោយប្រារព្ធកម្មវិធីនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨កន្លងទៅ។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច គូស្នេហ៍មួយនេះតែងផ្ទុះព័ត៌មានចចាមអារ៉ាមជារឿយៗពីភាពមិនចុះសម្រុងគ្នាឥតឈប់ឈរ ក៏ដូចជាមហាជនមួយចំនួនធ្វើការប្រៀបធៀបនៃទង្វើរបស់ Justin ធ្វើដាក់ Hailey ហាក់ព្រងើយកន្តើយខុសពីទង្វើយកចិត្តទុកដាក់លើ Selena កន្លងមក។

យ៉ាងណាមិញ មកដល់គម្រប់ខួបអាពាហ៍ពិពាហ៍ ៤ឆ្នាំនេះ Justin បានបង្ហាញអារម្មណ៍របស់ខ្លួនតាមរយៈពាក្យពេចន៍ទាំងនេះថា “រីករាយគម្រប់ខួបអាពាហ៍ពិពាហ៍ទៅដល់មិត្តជិតដិតដែលត្រូវជាភរិយារបស់ខ្ញុំ Hailey Baldwin អរគុណដែលបានធ្វើឱ្យបងប្រសើរឡើងគ្រប់យ៉ាង”។

ក្រលេកទៅមើលពី Hailey វិញនាងក៏បានសរសេរបែបនេះផងដែរថា “៤ឆ្នាំបន្ទាប់ពីរៀបការមក បងគឺជាបុរសដ៏អស្ចារ្យម្នាក់ដែលអូនមិនដែលជួប អរគុណព្រះជាម្ចាស់ដែលបានប្រទានបងឱ្យអូន”។ គ្រាន់តែឃើញប្តីប្រពន្ធមួយគូនេះចែករំលែកប្រយោគផ្អែមល្ហែមក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍បែបនេះភ្លាម អ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរចំពោះស្នេហាពួកគេផងដែរ។

គួរបញ្ជាក់ដែរថា Hailey ធ្លាប់បានប្រាប់អ្នកគាំទ្ររបស់នាងថា នាងនឹងរស់នៅជាមួយ Justin ពេញមួយជីវិតរហូតដល់អាយុ ១០០ឆ្នាំ ទោះជាយ៉ាងណាក៏នៅតែរៀនពីអ្វីដែលថ្មី និងនៅតែបន្តរៀនយល់ពីគ្នាជានិច្ច៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង