
កម្សាន្ត៖ តារាសម្តែង Hans Zhang Han កំពុងស្ថិតក្រោមការបណ្តេញចេញក្រោមរូបភាពបៀតបៀនផ្លូវភេទលើតារាស្រីដែលជាដៃគូសម្តែងជាមួយក្នុងរឿង Gentlemen of East ជាមួយរូបភាពមិនសមរម្យជាច្រើនក្នុងឈុតសម្តែង។

Zhang Han បានបំពានលើតួស្រី Wang Xiaochen ក្រោមរូបភាពជាច្រើន មានទាំងការបន្លំចាប់គូទ ចាប់ទ្រូងជាដើម។ ដោយសារតារាប្រុសរូបនេះគឺជាផលិតករក្នុងភាពយន្តមួយនេះ ដូចនេះលោកមានឥទ្ធិពលក្នុងការតម្រូវឱ្យឈុតនីមួយៗត្រូវថតតាមគំនិតលោក។
មហាជនជាច្រើននាំគ្នានិយាយថា ការសម្តែងដោយការបំពានលើដៃគូសម្តែងគឺជាចេតនារបស់លោកស្រស់ៗតែម្តង ដោយសម្អាងថានេះគ្រាន់តែជាការសម្តែងតាមចរិតតួអង្គ។ គួរបញ្ជាក់ដែរថា ចាប់តាំងពីចាក់ផ្សាយរឿងនេះមក ការវាយតម្លៃទទួលបានត្រឹមតែ ២.២ពិន្ទុប៉ុណ្ណោះ ដោយមហាជនជាច្រើននាំគ្នារិះគន់ Zhang Han ថាមិនគោរពស្ត្រី និងគ្រប់គ្នានាំគ្នាភ្ញាក់ផ្អើលនៅពេលដែលរឿងមួយនេះអាចឆ្លងផុតពីការត្រួតពិនិត្យដ៏តឹងរ៉ឹងនៃច្បាប់ចាក់ផ្សាយនៅប្រទេសចិនផងដែរ៕


