×

អ្នកគាំទ្រ​នាំគ្នា​លាន់មាត់​សរសើរ​សម្រស់​មិត្តស្រី​អ្នកក្រៅ​រង្វង់សិល្បៈ​របស់ Tao ថាស្រស់ស្អាត​មិន​ធម្មតា

ថៃ៖ បានមិត្តស្រីស្រស់ស្អាតប៉ុណ្ណេះហើយ តួឯកប្រុសក្នុងរឿង “មន្តស្នេហ៍ក្រមុំឆ្នាស” មិនលាក់លៀមជាមួយអ្នកគាំទ្រឡើយ ដោយដំណើរកម្សាន្តទៅចក្រភពអង់គ្លេសរបស់តារាប្រុសវ័យក្មេង Tao Sattaphong Phiangphor បានបង្ហោះរូបមិត្តស្រីបណ្តូលចិត្តនៅលើគណនី IG និង Tag ឈ្មោះផងនោះរហូតធ្វើឱ្យមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ថា រូបសម្បត្តិរបស់មិត្តស្រីលោកស្រស់ស្អាតដូចតួកូរ៉េអ៊ីចឹង។

យ៉ាងណាមិញ មិត្តស្រីរបស់ Tao ត្រូវបានដឹងថា ជាមនុស្សក្រៅរង្វង់សិល្បៈ ទោះជាយ៉ាងណាអ្នកទាំង២ពិតជាសក្តិសមគ្នាខ្លាំង ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាចុចបេះដូងលើរូបរបស់ Tao ដែលបានបង្ហោះជាហូរហែផងដែរ។ ចង់ដឹងថា មិត្តស្រីរបស់ Tao ស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង