×

គ្រាន់តែ​ស្តេច​ឯកទេស​ព្យាបាល​ជំងឺ Chris Leong មកដល់​ទឹកដី​កម្ពុជាភ្លាម បងប្អូនខ្មែរ​នាំគ្នា​មាន​សង្ឃឹម ប៉ុន្តែ​ត្រូវបាន​លោកគ្រូ​បញ្ជាក់​បែបនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះលោក Chris Leong ដែលជាអ្នកឯកទេសផ្នែកឆ្អឹងឈានមុខគេប្រចាំប្រទេសម៉ាឡេស៊ី បានចែករំលែករូបមួយសន្លឹកនៅលើផេកហ្វេសប៊ុករបស់ខ្លួន ដោយបានបង្ហាញឱ្យឃើញពីដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាការអញ្ជើញលោកមកជាឯកជន ដោយមិនទទួលកក់ទុកដើម្បីជួបបានឡើយ។

ក្នុងនោះក៏មានលោក ឌួង ឆាយ ចូលរួម Comment សុំអង្វរលោកគ្រូឱ្យជួយព្យាបាលកូនប្រុសច្បងរបស់លោកដែលជួបបញ្ហាខួរក្បាលកាលពី ៦ឆ្នាំមុន បើទោះជាពេលនេះមិនប៉ះពាល់ដល់ជីវិត ប៉ុន្តែកូនប្រុសលោក មានបញ្ហាមិនប្រក្រតី។

លោក Chris Leong ដែលមានកេរ្តិ៍ឈ្មោះក្នុងប្រទេសម៉ាឡេស៊ី បានអ្នកជំងឺជាច្រើនដែលឈឺរ៉ាំរ៉ៃអស់រយៈពេលជាយូរឆ្នាំ ក្រោមវិធីសាស្ត្រព្យាបាលរបស់គាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង