
ជប៉ុន៖ Influencer ដ៏ល្បីជនជាតិជប៉ុនម្នាក់បានជះលុយជាង ២លានដុល្លារអាមេរិកដើម្បីកែសម្ជស្សឱ្យដូចតុក្កតាបន្ទាប់ពីធ្លាប់ត្រូវមិត្តរួមសាលាមើលងាយនៅពេលប្តូរទៅសាលាថ្មី។ Vanilla បានឱ្យដឹងថា កាលនៅសិក្សាថ្នាក់បឋម នាងមានជំងឺ Cyclic Vomiting Syndrome ដែលធ្វើឱ្យរូងរាងស្គមស្គាំងដោយសារមិនអាចបរិភោគអាហារបានងាយស្រួលដូចអ្នកធម្មតាឡើយរយៈពេល ២ឆ្នាំ។
ក្រោយទទួលបានពាក្យមើលងាយលើរូបរាងបែបនេះហើយ Vanilla ក៏បានស្តីបន្ទោសឱ្យខ្លួនឯងរហូតសម្រេចិត្តទៅកែសម្ជស្សដល់ញៀន ធ្វើឱ្យនាងវះកាត់កែសុះសាច់ដើម្បីបានរូបរាង និងមុខមាត់ថ្មី។ Vanilla បានបន្ថែមថា នាងមិនបានចាប់អារម្មណ៍ខ្វាយខ្វល់នឹងពាក្យសម្តីអ្នកដទៃចំពោះការកែសម្ជស្សរបស់នាងឡើយ តែនាងយល់ថាប្រសិនជាមិនពេញចិត្តនឹងសម្រស់របស់ខ្លួនទេ ការកែសម្ជស្សជាជម្រើសដ៏ល្អ ទោះជាយ៉ាងណាក៏នាងណែនាំឱ្យធ្វើការពិភាក្សាជាមួយគ្រូពេទ្យឱ្យបានល្អិតល្អន់ជាមុនសិនដែរមុននឹងធ្វើការសម្រេចចិត្តថាចង់កែត្រង់ចំនុចណាមួយ៕
