×

ធ្លាប់ប្រាប់​គ្រប់គ្នាថា​ឈប់​ជក់បារីទៀត តែថ្មីៗនេះ Angela Baby បែរត្រូវ​គេលួច​ថតអង្គុយ​ជក់បារី​យ៉ាង​រំភើយ​ពេលជុំគ្នា​ជាមួយ​មិត្តភក្តិ

កម្សាន្ត៖ វីដេអូរបស់តារាសម្តែង Angela Baby អង្គុយជក់បារីពេលជួបជុំមិត្តភក្តិនៅភោជនីយដ្ឋានមួយកន្លែងត្រូវបានចែកចាយព្រោងព្រៀតនៅលើបណ្តាញសង្គម Weibo ដែលបានធ្វើឱ្យមហាជនជាច្រើននាំគ្នារិះគន់ថា នាងបានបង្ហាញគំរូមិនល្អដល់ក្មេងៗដែលបានឃើញរូបភាពបែបេនះ។

ចាប់តាំងពីប្រលូកក្នុងសិល្បៈមក តារាស្រីរូបនេះត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ថា នាងញៀននឹងបារីខ្លាំងដែលសូម្បីតែពេលសម្រាកពីការសម្តែងមួយភ្លែតក៏នាងឆ្លៀតជក់បារីមិនដាច់ផងដែរ។ ប៉ុន្តែ កាលពីឆ្នាំ ២០២០ កន្លងទៅ Angela បានចែករំលែកការផុសមួយរបស់មិត្តភក្តិនាងភ្ជាប់ជាមួយប្រយោគមួយឃ្លាថា “ខ្ញុំឈប់ជក់បារីទៀតហើយ”។

ជាក់ស្តែង ថ្មីៗនេះបែរជាប្រទះឃើញវីដេអូនាងអង្គុយជក់បារី មិនដូចអ្វីដែលនាងធ្លាប់បានបញ្ជាក់ពីមុនឡើយ។ តាមរយៈវីដេអូដែលត្រូវបានចែករំលែកពាសពេញ Weibo ត្រូវបានម្ចាស់ភោជយនីយដ្ឋានដែល Angela បានជួបជុំមិត្តភក្តិសរសេរលិខិតសូមទោសតារាស្រីរូបនេះដោយបានបញ្ជាក់ថា វីដេអូនោះគឺអតីតបុគ្គលិកដែលបានលាឈប់ពីទីនោះជាយូរមកហើយលួចថត យ៉ាងណាមិញម្ចាស់ភោជនីយដ្ឋានរូបនោះបានអះអាងនឹងធ្វើការពង្រឹងការគ្រប់គ្រងឱ្យបានតឹងរ៉ឺងជាងនេះដើម្បីការពារឯកជនភាពរបស់អតិថិតជន។

គួរបញ្ជាក់ដែរថា Angela បានចូលរួមសម្តែងក្នុងភាពយន្តជាច្រើន ប៉ុន្តែកម្រិតនៃការគាំទ្រពិតជាទាបខ្លាំងដែលធ្វើឱ្យនាងជាប់ឈ្មោះជាតារាដែលគ្មានទេពកោសល្យក្នុងវិស័យសិល្បៈ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីលែងលះគ្នាជាមួយ Huang Xiaoming មកប្រជាប្រិយភាពរបស់នាងរឹតតែធ្លាក់ចុះថែមមួយកម្រិតទៀតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង