
ស្របពេលដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប កំពុងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តអារាមនានាទូទាំងប្រទេសកម្ពុជាដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង៧សណ្ដាន បងប្អូនស្ត្រីខ្មែរ បានកំពុងស្វែងរកសម្លៀកបំពាក់ប្រពៃណីដ៏សមសួនរម្យទមសក្ដិសមជានារីខ្មែរដ៏ថ្លៃថ្នូរ។

កម្មវិធី Saturday Night Live – Let’s Party ក៏បានបង្កើតបរិយាកាសថ្មីប្លែកសម្រាប់សប្ដាហ៍កន្លងទៅ នៅវគ្គបង្ហាញម៉ូដ ដែលខុសពីរាល់ដងដែលធ្លាប់តែបង្ហាញពីឈុតសម្លៀកបំពាក់ទាន់សម័យ ឬ ឈុតស្រមោលសជាដើម។
ដើម្បីផ្ដល់ជាគំនិតដល់ពួកគាត់ កម្មវិធី Saturday Night Live – Let’s Party កាលពីថ្ងៃ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃសៅរ៍ ទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ បានរិះរកម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរផ្សេងៗ សម្រាប់អបអរក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងវគ្គបង្ហាញម៉ូដ។
នៅមានវគ្គសប្បាយៗជាច្រើនទៀត នៅក្នុងវគ្គកំប្លែង វគ្គ Remix បទចម្រៀង និង វគ្គតន្ត្រីរ៉ុកបន្ថែមទៀត សម្រាប់កម្មវិធី Saturday Nigth Live – Let’s Party កាលពីសប្ដាហ៍មុនៗ។ តោះទៅទស្សនាឡើងវិញ នូវកម្មវិធីជប់លៀងដ៏ធំបំផុតប្រចាំប្រទេសកម្ពុជាទាំងអស់គ្នា៕






(តំណភ្ជាប់វីដេអូ)
https://www.facebook.com/ctntvcambodia/videos/823310499111651