កូរ៉េខាងត្បូង៖ អំឡុងពេលនៃការប្រគំតន្ត្រីខ្នាតធំរបស់ IU ម្សិលមិញនេះ តារាស្រីដ៏មានប្រជាប្រិយភាពរូបនេះបានបញ្ជាក់ឱ្យដឹងថា នាងមានបញ្ហាត្រចៀកបន្តិចបន្តួចរយៈពេល ១ឆ្នាំមកហើយ ដែលធ្វើឱ្យនាងឮសំឡេងដូចកំពុងតែស្ងាបអ៊ីចឹង ហើយវាធ្វើឱ្យឮសំឡេងខ្លួនឯងខ្លាំងក្នុងត្រចៀក យ៉ាងណាមិញពេលនេះ នាងបានចាប់ផ្តើមទទួលការព្យាបាលផងដែរ។
យោងតាមការបញ្ជាក់ពីគ្រូពេទ្យបានឱ្យដឹងថា បញ្ហាត្រចៀករបស់ IU ធ្វើឱ្យត្រចៀករបស់នាងឮសំឡេងរបស់ខ្លួនឯងខ្លាំងតែមួយចំហៀងប៉ុណ្ណោះ មិនថាពេលនិយាយ ពេលច្រៀង ឬ ពេលដកដង្ហើមឡើយ ជាហេតុនាំមកនូវផលរំខានខ្លាំង ហើយប្រសិនករណីធ្ងន់ធ្ងរអាចធ្វើឱ្យអ្នកជំងឺថ្លង់តែម្តង។
ទោះជាយ៉ាងណា កម្មវិធីប្រគំតន្ត្រីដ៏ធំរយៈពេល ២ថ្ងៃរបស់ IU នៅស្តាត Jamsil កាលពីថ្ងៃទី១៧-១៨ ខែកញ្ញា ដែលទើបបញ្ចប់ទៅម្សិលមិញនេះ IU ធ្វើបានយ៉ាងល្អបើទោះជាកំពុងមានបញ្ហាត្រចៀកយ៉ាងណាក៏ដោយ៕