×

Donnie Yen ត្រូវបាន​មនុស្ស​ជាច្រើន​ខ្សឹបខ្សាវ​រឿង​មិនអាច​លើកបី Chen Yuqi ដែលមាន​ទម្ងន់ត្រឹម ៣៦គីឡូក្រាម

ហុងកុង៖ បុរសជើងខ្លាំង Donnie Yen កំពុងក្លាយជាប្រធានបទដែលមហាជននាំគ្នាជជែកវែកញែកបន្ទប់ពីបានឃើញឈុតក្រៅឆាកដែលតារាប្រុសវ័យ ៥៩ឆ្នាំរូបនេះប្រើឧបករណ៍ជំនួយក្នុងឈុតដែលលោកត្រូវលើកបីតារាសម្តែងស្រី Chen Yuqi ដែលនាងធ្លាប់ឱ្យដឹងពីគីឡូរបស់នាងមួយរយៈមុនថា នាងមានទម្ងន់តែ ៣៦គីឡូក្រាមប៉ុណ្ណោះ។

យ៉ាងណាមិញ Donnie ត្រូវបានមហាជនមួយចំនួននាំគ្នានិយាយថា Donnie មិនអាចសូម្បីលើកបីស្ត្រីម្នាក់ដែលមានទម្ងន់ត្រឹម ៣៦គីឡូក្រាម រហូតត្រូវការមនុស្ស២នាក់ជួយទប់ក្តារទម្រ។ ទោះជាយ៉ាងណាក៏មានមហាជនមួយចំនួនបានលើកហេតុផលបែបនេះថា ដោយសារត្រូវចាប់ប្លង់ច្រើនជ្រុងទើប Donnie ត្រូវថតឈុតមួយនេះច្រើនលើកច្រើនសារ ដូចនេះការប្រើឧបករណ៍ជំនួយគ្មានអ្វីទាស់ខុសឡើយ។

គួរបញ្ជាក់ដែរថា ក្នុងភាពយន្តថ្មីមួយនេះ Donnie Yen ក៏ជាប្រតិបត្តិករផលិតម្នាក់ផងដែរ ដូចនេះក្រៅពីជាតួសម្តែងហើយនោះ លោកក៏មានការងារជាច្រើនត្រូវរ៉ាប់រង ជាហេតុធ្វើឱ្យមតិមួយចំនួនយល់ថា ការប្រើឧបករណ៍ជំនួយជារឿងធម្មតាប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង