×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Ronaldo ក្លាយជា​កីឡាករ​ដែល​មាន​ឥទ្ធិពលបំផុត​ក្នុង Instagram សម្រាប់ World Cup 2022

Cristiano Ronaldo បាននាំមុខ Lionel Messi, Neymar និង Kylian Mbappe ជាកីឡាករបាល់ទាត់ដែលមានឥទ្ធិពលបំផុតនៅលើ Instagram ដែលគ្រោងនឹងលេងនៅ World Cup 2022 ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ Ronaldo មានអ្នកចុច Follow កើនឡើង 48% នៅក្នុងឆ្នាំមុន។ យោងតាមក្រុមអ្នកវិភាគ Nielsen Gracenote បានឱ្យដឹងថា គាត់ទទួលបានតម្លៃផ្សព្វផ្សាយជាមធ្យមច្រើនជាង 3.5 លានដុល្លារនៅក្នុងមួយផុស (Post)។

ចំណាត់ថ្នាក់នៃតម្លៃផ្សព្វផ្សាយសរុប គឺផ្អែកលើឧបករណ៍វាស់របស់ Nielsen ដែលគិតលើអ្នកចុច Follow សរុប កំណើន Follower, Engagement និងតម្លៃយីហោជាមធ្យមក្នុងមួយផុសនៅលើ Instagram ។

Ronaldo មានអ្នកចុច Follow ចំនួន 480 លាននាក់នៅលើ Instagram ខណៈពេលដែល Messi របស់អាហ្សង់ទីន ត្រូវបានមានអ្នកចុច Follow ចំនួន 360 លាននាក់ ដែលមានកំណើន 38% ក្នុងរយៈពេល 12 ខែចុងក្រោយនេះ និងទទួលបាន 2.6 លានដុល្លារនៃតម្លៃប្រព័ន្ធផ្សព្វផ្សាយក្នុងមួយផុស។

ខ្សែប្រយុទ្ធរបស់ក្រុម Paris St-Germain គឺ Neymar និង Mbappe ឈរនៅលេខរៀងទី 3 និងទី 4 ដែលទទួលបានជាមធ្យមច្រើនជាង 1 លានដុល្លារក្នុងមួយផុស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង