×

សម្ពាធខ្លាំងណាស់​ហើយ​មើលទៅ បានជា​គណនី​ឯកជន IG របស់ Jennie លុបចំនួន Followers ចេញអស់

កូរ៉េខាងត្បូង៖ បន្ទាប់ពីបែកធ្លាយរូបភាពរបស់តារាចម្រៀងវ័យក្មេងកំពុងជះកេរ្តិ៍ឈ្មោះសុះសាយ Jennie និង V ជាញឹកញាប់ក្នុងអំលុងពេលមួយរយៈក្រោយនេះមកធ្វើឱ្យគ្រប់គ្នាមានចំងល់មិនឈប់ឈរថាតើ តារាចម្រៀងតាំង២រូបនេះកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាពិតមែន ឬ យ៉ាងណា?

យ៉ាងណាមិញ រូបភាពដែលត្រូវបានចែកចាយនាពេលកន្លងមកនោះ កំពុងត្រូវបានមហាជននាំគ្នាសង្ស័យថា គណនីឯកជន IG របស់ Jennie ត្រូវបានគេលួចចូល និងបានយករូបភាពរបស់នាងទៅចែករំលែក។

មកទល់ពេលនេះ Jennie បានលុបចោល Followers និង Following ចោលអស់គ្មានសល់ ជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់តារាស្រីវ័យក្មេងរូបនេះកើតក្តីអាណិត និងបារម្ភពីនាងជាខ្លាំង ថែមទាំងមានអ្នកខ្លះបញ្ចេញមតិថា “មិនដឹងជា Jennie រងសម្ពាធប៉ុណ្ណានោះទេ គ្រប់គ្នាគួរតែប្រើប្រាស់ពេលវេលាទៅខ្វល់ខ្វាយនឹងរឿងខ្លួនឯងល្អជាងទៅតាមដានជីវិតឯកជនរបស់គេខ្លាំងបែបនេះ។ សាកស្រមៃមើលថា ប្រសិនជារូបភាពដែលខ្លួនមិនចង់បង្ហាញ តែត្រូវបានយកទៅចែកចាយរហូតកក្រើកបែបនេះ តើអ្នកនឹងមានអារម្មណ៍បែបណា”។

គួរបញ្ជាក់ដែរថា Jennie បានក្លាយជាតារាស្រីដែលរងនឹងរឿងអាស្រូវស្នេហាញឹកញាប់ ជាហេតុធ្វើឱ្យមហាជនជាច្រើននាំគ្នាចង់ដឹងការពិតថាតើគ្រប់យ៉ាងបែបណាឱ្យប្រាកដ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង