×

មួយឆ្នាំ​ប្រារព្ធ​ពិធី​បុណ្យភ្ជុំបិណ្ឌ​ម្តង ឌី សុនិត្តា តុបតែងខ្លួន​ឱ្យ​កូនស្រី​យ៉ាងសមសួន​យួរចានស្រាក់​ស្ទើរប៉ុនខ្លួន​ទៅវត្ត

ភ្នំពេញ៖ អូន Smile គឺជាកូនស្រីសំណព្វចិត្តតែម្នាក់គត់របស់តារាចម្រៀង និងសម្តែង ឌី សុនិត្តា ដែលក្មេងតូចដ៏គួរឱ្យស្រលាញ់រូបនេះ និត្តា ធ្លាប់បានឱ្យដឹងថា ទម្រាំបានក្មេងតូចនេះចូលមកក្នុងជីវិត នាងបានដើរបែរបន់ជាច្រើនកន្លែង បើទោះជាភាគរយដែលនាងអាចមានកូនមានភាគរយទាបយ៉ាងណាក៏ដោយ។

តែទីបំផុត តារាស្រីរូបនេះអាចទទួលបានកូនស្រីដ៏គួរឱ្យស្រលាញ់ និងឆ្លាតម្នាក់សមតាមបំណងដែលនាងស្រលាញ់ស្មើកែវភ្នែក។ យ៉ាងណាមិញ ក្នុងឱកាសភ្ជុំបិណ្ឌនេះ និត្តា កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍លើកូនស្រីរបស់នាងជាខ្លាំង ដោយនាងបានតុបតែងខ្លួនឱ្យ អូនSmile យ៉ាងសមសួនរហូតធ្វើឱ្យមហាជនជាច្រើនក្នាញ់នឹងក្មេងតូចរូបនេះមិនស្ទើរឡើយ។ ចង់ដឹងថា អូនSmile គួរឱ្យស្រលាញ់ដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង