×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Neuer និង​​អ្នកផ្សេងទៀត​ត្រូវ​ដកចេញ​ពី​ក្រុមអាល្លឺម៉ង់​ដោយសារ​ឆ្លងកូវីដ មុន​ប៉ះអង់គ្លេស

ជាដំណឹងល្អសម្រាប់អង់គ្លេស នៅមុនការប្រកួតជាមួយអាល្លឺម៉ង់ ខណៈដែល Manuel Neuer និង Leon Goretzka ត្រូវបានដកចេញ ដោយសារកើតកូវីដ១៩។

ក្រុមអង់គ្លេស នឹងត្រូវប៉ះអ៊ីតាលីនៅថ្ងៃសុក្រ មុនពេលប្រកួតជាមួយអាល្លឺម៉ង់ 4 ថ្ងៃបន្ទាប់។ ការប្រកួតនឹងធ្វើឡើងនៅកីឡាដ្ឋាន Wembley សម្រាប់ការប្រកួតកម្ដៅសាច់ដុំចុងក្រោយរបស់អង់គ្លេស មុនពេលព្រឹត្តិការណ៍ FIFA World Cup 2022 ចូលមកដល់។

Oliver Baumann របស់ Hoffenheim នឹងជំនួសអ្នកចាំទី Neuer ។ ខ្សែបម្រើស្លាបឆ្វេង Julian Brandt របស់ Borussia Dortmund ក៏ត្រូវបានគេដកចេញពីក្រុមផងដែរ។

Neuer ជាអ្នកចាំទីដៃទីមួយរបស់អាល្លឺម៉ង់ ជាងមួយទសវត្សរ៍មកហើយ។ រីឯ អង់គ្លេស មាន Kalvin Phillips របស់ Manchester City ត្រូវដកខ្លួនចេញ ដោយសាររបួស ដែលត្រូវបានជំនួសដោយ Jordan Henderson របស់ Liverpool ។

កាលពី EURO 2020 អង់គ្លេស បានយកឈ្នះអាល្លឺម៉ង់ 2-0 នៅកីឡដ្ឋាន Wembley មុនបរាជ័យក្រោមថ្វីជើងរបស់ អ៊ីតាលី នៅវគ្គផ្ដាច់ព្រ័ត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង