×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្លិបទាំងអស់​នៅ EPL យល់ស្រប​លើ​ច្បាប់ថ្មី​ដែល​ដាក់បម្រាម​លើ​អ្នកគាំទ្រ​ដោយ​ស្វ័យប្រវត្តិ

អ្នកគាំទ្រ ដែលមានអាកប្បកិរិយាមិនសមរម្យ ឬប្រព្រឹត្តទង្វើនៅទីលានដែលត្រូវបានចាប់ទុកជាបទឧក្រិដ្ឋនៅក្នុងក្របខណ្ឌ Premier League ឥឡូវនេះនឹងត្រូវប្រឈមមុខនឹងបម្រាមដោយមិនអាចចូលទស្សនាយ៉ាងហោចណាស់មួយឆ្នាំ។

ក្លិបនៅ Premier League បានយល់ព្រមដាក់បម្រាមដោយស្វ័យប្រវត្តិក្នុងខែកក្កដា ក្នុងគោលបំណងដោះស្រាយបញ្ហាអាកប្បកិរិយារបស់អ្នកគាំទ្រ។ ការហាមប្រាមនឹងចូលជាធរមានភ្លាមៗ ហើយអនុវត្តចំពោះការប្រកួតក្នុង និងក្រៅដី។

ពួកគេ នឹងអនុវត្តចំពោះ “អ្នកគាំទ្រ ដែលលួចយកចូល ឬធ្វើសកម្មភាពបាញ់កាំជ្រួច ឬគប់គ្រាប់បែកផ្សែង ឬចូលទីលានដោយគ្មានការអនុញ្ញាត”។

សេចក្តីថ្លែងការណ៍ពី Premier League បន្ទាប់ពីកិច្ចប្រជុំ បានឱ្យដឹងថា៖ “ក្លិបនានាបានយល់ព្រមជាឯកច្ឆន្ទដើម្បីអនុវត្តបម្រាមរយៈពេល 1 ឆ្នាំ សម្រាប់អ្នកគាំទ្រដែលមានអាកប្បកិរិយាប្រឆាំងនឹងសង្គម និងឧក្រិដ្ឋកម្មនៅកីឡដ្ឋាន ក្នុងការប្រកួតលីគ”។ “ការហាមឃាត់ទាំងនេះក៏អាចធ្លាក់ទៅលើឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារដែលចូលរួមក្នុងសកម្មភាពបែបនេះផងដែរ។”

អ្នកចាំទី Robin Olsen របស់ក្រុម Aston Villa ត្រូវបានគេវាយប្រហារដោយអ្នកគាំទ្រ ក្នុងការប្រកួតជាមួយក្រុម Manchester City នៅថ្ងៃចុងក្រោយនៃរដូវកាលមុន ខណៈដែលអ្នកគាំទ្រ Nottingham Forest ត្រូវបានជាប់ពន្ធនាគារពីបទវាយក្បាលប្រធានក្រុម Sheffield United កីឡាករ Billy Sharp ។

សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ក៏បានសម្រេចដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងសម្រាប់ក្លិបផងដែរ។ ក្លិបនានា ត្រូវពង្រឹងការស៊ើបអង្កេតស្វែងរកបុគ្គលប្រព្រឹត្តទង្វើមិនសមរម្យ និងបង្កើនការប្រើប្រាស់សត្វឆ្កែហិតរករបស់របរដែលហាមឃាត់ ដោយធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីលុបវីដេអូដែលបង្កើតដោយអ្នកគាំទ្រដែលបង្ហាញពីអាកប្បកិរិយាខុសច្បាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង