
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះម្ចាស់ជ័យលាភីក្នុងកម្មវិធី Mister Supranational Cambodia ២០២២ បានចែករំលែករូបភាពរបស់ខ្លួនមួយសន្លឹកដោយសរសេរថា “Happy Birthday To Me”។ ប្រុសស្អាតរូបនេះធ្លាប់ដណ្តើមបានពានរង្វាន់ជាច្រើនក្នុងកម្មវិធីប្រកួតសម្រស់កន្លងមក ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះតារាប្រុសកម្ពស់ ១.៨៣សង់ទីម៉ែត្ររូបនេះកំពុងទទួលបានប្រជាប្រិយភាពលើវិថីសិល្បៈខ្លាំង។

យ៉ាងណាមិញ យប់មិញនេះ ឡៅ បញ្ញា កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនមានចម្ងល់ពីទំនាក់ទំនងរបស់លោកជាមួយនឹងបវរកញ្ញា សុធីតា ប៉ុកគីមថេង ក្រោយលោកបង្ហាញវីដេអូដែលបវរកញ្ញារូបនេះបានពញាក់អារម្មណ៍មុនថ្ងៃ ដែលសកម្មភាពមានភាពផ្អែមល្ហែមប្រៀបដូចគូស្នេហ៍នឹងគ្នានេះក៏ឃើញ បវរកញ្ញា សុធីតា ប៉ុកគីមថេង ចូល comment ថា “Happy Birthday My King” ក្រោយមក ឡៅ បញ្ញា ក៏បានចូលឆ្លើយតបថា “Thank you so much my Queen”។
ឃើញបែបនេះហើយ អ្នកគាំទ្រស្រីស្រស់ប្រុសស្អាតទាំង២ បានចូលរួមផ្តល់មតិថាពិតជាចង់ឃើញអ្នកទាំង២ក្លាយជាគូស្នេហ៍ពិតប្រាកដនឹងគ្នាណាស់ ព្រោះមើលទៅពិតជាសមគ្នាខ្លាំង។ យ៉ាងណាមិញ ឃើញអ្នកទាំង២ឧស្សាហ៍ធ្វើការរួមគ្នាកន្លងមក ដូចនេះមិនដឹងថាភាពស្និទ្ធស្នាលនេះគ្រាន់ជាទំនាក់ទំនងរាប់អានគ្នាស្និទ្ធស្នាល ឬ ជាទំនាក់ទំនងស្នេហាឡើយ៕







(ទស្សនាវីដេអូ)
https://www.tiktok.com/@panhalao/video/7145911681925811482?_t=8VsyixdnsVW&_r=1