×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡដ្ឋាន​របស់ Liverpool, Arsenal, Chelsea ត្រូវបាន​ជម្រុះចេញពី​បញ្ជី​បេក្ខភាព EURO 2028

ការដេញថ្លៃរួមគ្នារបស់ចក្រភពអង់គ្លេស និងអៀរឡង់ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ 2028 នឹងមិនរួមបញ្ចូលទីលានបាល់ទាត់ល្បីៗមួយចំនួននោះទេ។

កីឡដ្ឋាន Anfield, Emirates, Stamford Bridge និង Elland Road មិនជាប់ក្នុងបញ្ជីនោះទេ។ ទីលាន Liverpool និង Chelsea ត្រូវបានគេចាត់ទុកថាមិនសក្តិសមក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតនៅ Euro 2028 ដោយសារតែទំហំទីលាន ខណៈកង្វះធនធាននៃអាជ្ញាធរមូលដ្ឋាន គឺជាហេតុផលរបស់កីឡដ្ឋាន Elland Road ។

ផ្ទុយទៅវិញ កីឡដ្ឋានរបស់ក្លិបនៅក្របខណ្ឌលីគទី 2 (Championship) និងលីគទី 3 (League One) ពោលគឺកីឡដ្ឋាន Stadium MK និង Stadium of Light របស់ Sunderland នឹងត្រូវដាក់បញ្ចូល។

ការដេញថ្លៃរួមគ្នារបស់ចក្រភពអង់គ្លេស និងអៀរឡង់ សម្រាប់ Euro 2028 ប្រឈមមុខនឹងការប្រកួតប្រជែងពីប្រទេសតួកគី ដែលកំពុងដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro 2032 ផងដែរ។

យោងតាមសារព័ត៌មាន The Times បានឱ្យដឹងថា កីឡដ្ឋានអង់គ្លេសចំនួន 6 នឹងត្រូវបានប្រើប្រាស់សម្រាប់ EURO 2028 ប្រសិនបើចក្រភពអង់គ្លេស និងអៀរឡង់ឈ្នះការដេញថ្លៃ។ បច្ចុប្បន្ន បញ្ជីបេក្ខភាពកីឡដ្ឋាន ត្រូវបានជម្រុះសល់ 10 ។

កីឡដ្ឋាន Wembley និងកីឡដ្ឋាន Tottenham Hotspur ដែលទើបនឹងសាងសង់ថ្មី ទំនងជាជាប់សម្រាប់ទីក្រុងឡុងដ៍។ កីឡដ្ឋាន Villa Park, Old Trafford, Etihad, St.James’ Park និង Bramley Moore Dock របស់ Everton ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរដូវកាល 2024-25 ត្រូវបានសម្រិតសម្រាំងក្នុងបញ្ជីកីឡដ្ឋានទាំង 10 ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង