×

ប្រភពជិតស្និទ្ធ​បានបញ្ជាក់​ឱ្យដឹងថា Leonardo DiCaprio និង Gigi Hadid ទាក់ទងគ្នា​ជាផ្លូវការ​ហើយ

កម្សាន្ត៖ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ប្រភពព័ត៌មាន US Weekly បានចុះផ្សាយឱ្យដឹងថា Leonardo DiCaprio និងតារាបង្ហាញម៉ូតល្បីឈ្មោះ Gigi Hadid បានទាក់ទងស្នេហាជាមួយគ្នាជាផ្លូវការហើយបន្ទាប់ពីទើបបែកមិត្តស្រី Camila Morrone ថ្មីៗនេះ។

ទំនាក់ទំនងរវាង Leonardo DiCaprio និង Gigi Hadid កំពុងក្លាយជាប្រធានបទដែលអ្នកគាំទ្រជាច្រើនចង់ដឹងការពិត។ ទោះជាយ៉ាងណាតារាប្រុសស្រីទាំង២នេះមានមិត្តភក្តិស្គាល់គ្នាជាច្រើនដែលតាមប្រភពអ្នកជិតស្និទ្ធបានឱ្យដឹងថា អ្នកទាំង២បានទាក់ទងគ្នាជាផ្លូវការហើយដោយក្នុងភ្នែក Leonardo DiCaprio ស្រីស្អាត Gigi Hadid គឺជានារីម្នាក់ដែលស្រស់ស្អាតខ្លាំង ឆ្លាត និងទាន់សម័យ។

មិនត្រឹមតែប៉ុណ្ណោះ បើនិយាយដល់ឪពុករបស់តារាបង្ហាញម៉ូត Gigi Hadid បានសរសើរ Leonardo DiCaprio ថាជាបុរសល្អម្នាក់។ យ៉ាងណាមិញ Leonardo DiCaprio គឺជាតារាប្រុសដែលល្បីថាមានច្បាប់ផ្ទាល់ខ្លួនមួយដែលនឹងមិនទាក់ទងជាមួយនារីណាដែលមានវ័យលើសពី ២៥ឆ្នាំឡើយ ហើយប្រសិនរឿងមួយនេះជាការពិត និងលោកពិតជាកំពុងទាក់ទងជាមួយ Gigi Hadid ដែលមានវ័យ ២៧ឆ្នាំហើយបានន័យថា នាងពិតជាមានសម្រស់ទាក់ទាញខ្លាំងដែលអាចធ្វើឱ្យ Leonardo DiCaprio បំបែកច្បាប់របស់ខ្លួនបែបនេះ។

គួរបញ្ជាក់ដែរថា ទំនាក់ទំនងរបស់ តារាល្បីទាំង២នេះគ្រាន់ជាការបង្ហើបឱ្យដឹងពីមិត្តជិតស្និទ្ធរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែសមីខ្លួនមិនទាន់ចេញមកបញ្ជាក់នៅឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង