×

លើផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ អ្នកបើកបរ​អាចឈប់​យានយន្ត​បានដែរឬទេ?

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បើកឱ្យធ្វើដំណើរដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ -៣១ ខែតុលា ឆ្នាំ២០២២ ដោយអ្នកបើកបរ ត្រូវអនុវត្តលក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក)។

អ្នកបើកបរអាចឈប់ នៅលើគន្លងឈប់បន្ទាន់ (១ទៅ ១មក) នៅពេលដែលយានយន្តខូច។ ដោយអាចទំនាក់ទំនងក្រុមការងារសង្គ្រោះ តាមរយៈលេខទូរសព្ទ 1399 ។

ផ្លូវត្រូវបានក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។

ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក ផ្លូវ ជាតិ លេខ ៤ ចំនួន ៦កន្លែង មាន កន្លែង ឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ។

ល្បឿនអប្បបរមា គឺ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែក ល្បឿនអតិបរមា ត្រូវបានកំណត់ត្រាប្រភេទយានយន្ត។

១២០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តធុនស្រាលគ្រប់ប្រភេទ
១០០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តធុនធ្ងន់គ្មានសណ្ដោង ឬទោចក្រយានយន្តចាប់ពី ៥០០ សេសេ ឬប្រើប្រាស់អគ្គិសនីចាប់ពី ២៧គីឡូវ៉ាត់ឡើងទៅ។ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តសណ្ដោង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង