×

ចំណាត់ថ្នាក់​ខេត្ត​ទាំង១០ ដែលមាន​ចំនួន​ភ្ញៀវទេសចរ​ទៅ​កម្សាន្តច្រើន​ជាងគេ​នា​រដូវកាល​បុណ្យភ្ជុំ ក្នុងនោះ​ខេត្តបាត់ដំបង​ជាប់ចំណាត់ថ្នាក់​លេខ១

សង្គម៖ ចំនួនភ្ញៀវទេសចរបានកើនឡើងខ្ពស់នារដូវកាលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះដោយតួលេខបានហក់ឡើងសរុបទូទាំងប្រទេស ១,២៥៩,១២១នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១៤,៤៧៩នាក់។

ក្នុងនោះដែរ ខេត្ត ១០ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេមាន៖
១. ខេត្តបាត់ដំបង ២១០,១២២នាក់
២. ខេត្តសៀមរាប ១៤៣,៤៧០នាក់
៣. ខេត្តកែប ១១៦,៧៧៦នាក់
៤. ខេត្តពោធិ៍សាត់ ៩៦,៤៥២នាក់
៥. ខេត្តព្រះសីហនុ ៨៤,៥៥៧នាក់
៦. ខេត្តកំពង់ចាម ៧៩,៥៧៤នាក់
៧. ខេត្តកំពត ៧៧,៥៤៨នាក់
៨. ខេត្តកណ្តាល ៥៤,៥៤៦នាក់
៩. ខេត្តកំពង់ឆ្នាំង ៥៤,០២៦នាក់
១០. ខេត្តប៉ៃលិន ៤៩,៧៤៨នាក់

តួលេខឆ្នាំនេះមានកំណើន៨៩.៤៣% បើធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១ ដែលថ្ងៃទី១ (២៤ កញ្ញា) ទទួលបាន៣៣៩,៤៥៩នាក់ ថ្ងៃទី២ (២៥ កញ្ញា) ទទួលបាន៥១២,១២៦នាក់ និងថ្ងៃទី៣ (២៦ កញ្ញា) ទទួលបាន៤០៧,៥៣៦នាក់៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង