
កូរ៉េខាងត្បូង៖ មិនរង់ចាំយូរ គ្រាន់តែទទួលបានកាដូជាទូរស័ព្ទសេរីទំនើបពី Jennie ដែលទើបចេញក្តៅៗភ្លាម អ្នកគ្រប់គ្រងរបស់តារាស្រីរូបនេះបានផុសនៅ IG និងថេកឱ្យនាងភ្លាមជាការអរគុណដែលបានទិញកាដូដ៏មានតម្លៃសម្រាប់ខ្លួន។

គ្រាន់តែផុសភ្លាម អ្នកគាំទ្រតារាស្រីរូបនេះជាច្រើននាំគ្នាច្រណែនព្រាតដោយសារនេះមិនមែនជាលើកទី១ឡើយដែលអ្នកគ្រប់គ្រងរបស់ Jennie ទទួលបានកាដូមានតម្លៃបែបនេះ ហើយមិនថាថ្ងៃបុណ្យនានា ថ្ងៃខួបកំណើត ឬ ថ្ងៃពិសេសឯទៀតឡើយ គឺអ្នកគ្រប់គ្រងរបស់ Jennie តែងទទួលបានកាដូមានតម្លៃពីនាងជានិច្ច។
គួរបញ្ជាក់ដែរថា មិនត្រឹមតែអ្នកគ្រប់គ្រងរបស់ Jennie ប៉ុណ្ណោះទេដែលតែងទទួលបានកាដូមានតម្លៃពីនាង ពោលសមាជិកក្រុម BLACKPINK ទាំង៤ ដែលត្រូវបានចាត់ទុកជាក្រុមតារាស្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេតែងជូនកាដូដល់អ្នកគ្រប់គ្រងរបស់ខ្លួនរហូតធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាច្រណែនជាខ្លាំង៕


