×

ពេលចូលរួម​កម្មវិធី​ធ្វើដូច​មនុស្ស​មិនស្គាល់គ្នា តែ​នៅក្រៅវិញ Olivia Wilde និង Harry Style ស្អិតរមួត​ខ្លាំង

អាមេរិក៖ តារាសម្តែង Olivia Wilde ដែលជាអតីតភរិយារបស់ព្រះអង្គម្ចាស់អ៊ីតាលី Tao Ruspoli កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងល្បីឈ្មោះ Harry Style ដែលគូស្នេហ៍មួយនេះត្រូវបានអ្នកប្រមាញ់រូបថតអ្នកទាំង២កំពុងបង្ហាញភាពផ្អែមល្ហែមចំពោះគ្នានៅទីសាធារណៈកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា នាទីក្រុងញូយ៉ក។

ទោះជាឃើញមានភាពផ្អែមល្ហែមនឹងគ្នានៅខាងក្រៅក្តី ប៉ុន្តែយោងតាមសារព័ត៌មានបានឱ្យដឹងថា នៅពេលចូលរួមក្នុងកម្មវិធី Venice Film Festival ២០២២ ដើម្បីសម្ពោធភាពយន្ត “Don’t Worry Darling” កាលពីថ្ងៃទី០៥ ខែកញ្ញា អ្នកទាំង២ បានចូលរួមរៀងខ្លួនហាក់បីដូចមនុស្សមិនធ្លាប់ស្គាល់គ្នាអ៊ីចឹងបើទោះជាអ្នកទាំង២បានប្រកាសទំនាក់ទំនងស្នេហាកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ក៏ដោយ។

តាមរយៈពាក្យចចាមអារ៉ាមបានឱ្យដឹងថា មូលហេតុដែលគូស្នេហ៍មួយនេះចូលរួមកម្មវិធីរៀងខ្លួនបើទោះជាកម្មវិធីតែមួយក៏ពិតមែន ដោយសារ Olivia Wilde បារម្ភនាំមានបញ្ហាច្រើនដោយសារតាមរយៈពាក្យចចាមអារ៉ាមឱ្យដឹងថា តារាស្រីរូបនេះធ្លាប់មានជម្លោះយ៉ាងខ្លាំងជាមួយតារាស្រី Florence Pugh ដោយសារ Olivia តែងមិនប្រាប់ពីមូលហេតុនៃអវត្តមានរបស់នាងជាញឹកញាប់ពេលថតភាពយន្ត “Don’t Worry Darling”។

មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងមានជម្លោះជាមួយអ្នកតុបតែងមុខ និងតារាឯទៀតផងដែរ។ ទោះជាយ៉ាងណា ផលិតករ Michael De Luca និង Pam Abdy បានអះអាងថា Olivia Wilde ធ្វើការបានល្អ ហើពួកគេក៏បានបង្ហាញពីចំណាប់អារម្មណ៍ដែលចង់បានតារាស្រីរូបនេះមកសហការការងារជាមួយផងដែរ។

យ៉ាងណាមិញ សម្រាប់រឿងអាស្រូវមិនល្អទាំងប៉ុន្មាននេះត្រូវបានមហាជនមួយចំនួនឱ្យដឹងថា កើតឡើងដោយសារ ដំបូងឡើយនាងបានបដិសេធមិនព្រមផ្សព្វផ្សាយភាពយន្ត ជាហេតុនាំឱ្យមានការផ្ទុះពាក្យចចាមអារ៉ាមឡើងបែបនេះ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង