×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាត់ការ​ក្រុមអង់គ្លេស ពន្យល់ពី​មូលហេតុ​ដែលមិនអាច​អត់ Maguire បាន

អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស បានបញ្ជាក់ថា ខ្សែការពារ Harry Maguire នៅតែល្អ បើទោះបីជាមានការរិះគន់ថ្មីៗក៏ដោយ។

លោក Gareth Southgate បានឆ្លើយតបទៅនឹងការអំពាវនាវឱ្យលោកដក Harry Maguire ចេញពីក្រុម នៅមុនការប្រកួត World Cup នាពេលខាងមុខនៅប្រទេសកាតា។ អ្នកចាត់ការទូទៅវ័យ 52 ឆ្នាំរូបនេះ បាននិយាយថា គាត់មិនទាន់ត្រៀមខ្លួនរួចរាល់ទេ ខណៈខ្សែការពារកណ្តាលរបស់ក្លិប Manchester United អាចផ្តល់ឱកាសដ៏ល្អបំផុតក្នុងការឈ្នះ World Cup ។

នៅទីបំផុត ការស្មើ 3-3 ជាមួយអាល្លឺម៉ង់ ធ្វើឱ្យអង់គ្លេសធ្លាក់ទៅ League B នៃ Nations League ។ អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអង់គ្លេស កំពុងអំពាវនាវឱ្យ Maguire ត្រូវបានដកចេញពីបញ្ជីឈ្មោះរបស់ក្រុមអង់គ្លេស។ ទោះបីជាអង្គុយនៅកៅអីបម្រុងរបស់ Manchester United ក៏ដោយ ក៏លោក Gareth Southgate អាចនឹងកោះហៅអតីតខ្សែការពារ Leicester City សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ។

លោក Southgate បាននិយាយថា៖ “ខ្ញុំដឹងថាគ្រប់គ្នានិយាយថាគាត់សំខាន់សម្រាប់ខ្ញុំ ប៉ុន្តែគាត់សំខាន់សម្រាប់ក្រុមរបស់យើងទៅវិញទេ!” “គឺក្រុមយើង មិនមែនខ្ញុំទេ។”

“ហេតុអ្វីបានជាយើងជ្រើសរើសគាត់? ពីព្រោះគាត់ជាកីឡាករម្នាក់ដែលផ្តល់ឱ្យយើងនូវឱកាសដ៏ល្អបំផុតក្នុងការឈ្នះ។ ដូច្នេះយើងទាំងអស់គ្នាគួរតែគាំទ្រ Harry Maguire ដែលលេងទៀងទាត់ និងលេងដោយភាពជឿជាក់។

ការកោះហៅចុងក្រោយសម្រាប់ World Cup នឹងធ្វើឡើងនៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2022 ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង