×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Messi ស៊ុតគ្រាប់ទី 90 ខណៈ​អាហ្សង់ទីន ត្រៀម​បំបែកកំណត់ត្រា​របស់​អ៊ីតាលី​នៅ World Cup

Lionel Messi បានបង្ហាញខ្លួននៅក្នុងជ័យជម្នះលើកទី 100 ជាមួយអាហ្សង់ទីន ដោយរកបាន 2 គ្រាប់ ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមចាម៉ៃកា នៅទីក្រុង New Jersey ខណៈអាហ្សង់ទីន ជិតតាមទាន់កំណត់ត្រារបស់អ៊ីតាលី។

Messi បានស៊ុតបញ្ចូលទីគ្រាប់ទី 90 របស់ខ្លួនក្នុងការបង្ហាញខ្លួនទី 164 សម្រាប់អាហ្សង់ទីន បន្ទាប់ពីប្ដូរចូលក្នុងតង់ទីពីរ នៅកីឡដ្ឋាន Red Bull Arena ។

គ្រាប់បាល់របស់ Messi នៅនាទី 87 និង 89 បានផ្ដល់ជ័យជម្នះសម្រាប់ក្រុមមកពីអាមេរិកខាងត្បូងទៅលើចាម៉ៃកា ក្នុងលទ្ធផល 3-0 ដែលធ្វើឱ្យអាហ្សង់ទីន មិនស្គាល់ពាក្យថាចាញ់ 35 ប្រកួតជាប់ៗគ្នា គិតចាប់ពីឆ្នាំ 2019 ។ កំណត់ត្រារបស់ក្រុមអ៊ីតាលី គឺ 37 ប្រកួតចន្លោះពីឆ្នាំ 2018 ដល់ 2021 ។

អាហ្សង់ទីន ត្រូវការជ័យជម្នះ 3 ទៀត ដើម្បីបំបែកកំណត់ត្រារបស់អ៊ីតាលី ដែលពួកគេទំនងជាអាចធ្វើបាននៅ World Cup 2022 នាប្រទេសកាតា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង