×

អ្នកលេងបណ្តាញសង្គម​នាំគ្នា​រិះគន់​អតីតតារាសម្តែង វ៉ាង ស្រីណូ ស្ពឹកមុខ​រឿង​កាត់ថ្លៃ​អាំងប៉ាវ ៣០០ដុល្លារ​ជាថ្លៃផ្ទេរប្រាក់​ត្រលប់ទៅ​ម្ចាស់ដើមវិញ

ភ្នំពេញ៖ ថ្មីៗនេះ អតីតតារាសម្តែងស្រី វ៉ាង ស្រីណូ កំពុងត្រូវបានមហាជនរិះគន់ឡើងស្ពឹកមុខក្រោយនាងបានផុសវីដេអូមួយដែលមានអ្នកច្រលំផ្ទេរប្រាក់ចំនួន ១៤០០០ដុល្លារអាមេរិកចូលក្នុងគណនីនាង ហើយម្ចាស់ដែលបានផ្ទេរប្រាក់ខុសបានខលទៅនាងដើម្បីសុំឱ្យផ្ទេរត្រលប់ទៅវិញ។ ក្រោយទទួលបានការខលហើយនាងក៏បានផ្ទេរប្រាក់ត្រលប់ទៅឱ្យម្ចាស់ដើមវិញចំនួន ១៣៧០០ដុល្លារដោយកាត់ ៣០០ដុល្លារជាថ្លៃអាំងប៉ាវកុំឱ្យសយ។

វ៉ាង ស្រីណូ បានបង្ហាញអារម្មណ៍មិនសុខចិត្តនៅលើផេកហ្វេសបុករបស់នាងថា “រឿងហួសចិត្តធ្វើគុណហើយបែរជាមិនបានគុណសោះ! អ្នកណាខ្លះធ្លាប់ចឹង? គេបាញ់លុយចូលមកខុសចូលកុងយើង គេតេមកពីរបីដងឱ្យបាញ់ឱ្យវិញ ដល់ពេលយើងបាញ់ចូលវិញបានលុយស្ងាត់ជ្រាប អត់មានតេមកប្រាប់ថាចូលហើយ ឬ មិនចូល ឬតេមកអរគុណមួយម៉ាត់ក៏គ្មានផង! កុំឱ្យបាញ់ខុសចឹងម្តងទៀតណា អ្នកផ្សេងចិត្តគេមិនដូចខ្ញុំទេ ប្រហែលតែលេខគេមិនទុកឱ្យតេចូលផង កុំថាដល់បាញ់ឱ្យវិញ”។

គ្រាន់តែវីដេអូមួយនេះផុសឡើងភ្លាម អ្នកនិយមលេងបណ្តាញសង្គមមួយចំនួនធំនាំគ្នារិះគន់អតីតតារាស្រីរូបនេះមិនសំចៃដៃ និងចែករំលែកតគ្នាជាច្រើនផងដែរ៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង