×

តួស្រី ឡាំយ៉ង ដាច់ចិត្ត​ប្តូរម៉ូតសក់ ធ្វើឱ្យ​អ្នកគាំទ្រ​អត់ទ្រាំ​មិនសរសើរ​ថាក្មេង​ជាងវ័យ​មិនបាន

ថៃ៖ ប្រលូកក្នុងសិល្បៈតាំងពីឆ្នាំ ១៩៩៧ ប៉ុន្តែ Nun Woranuch នៅតែទទួលបានការគាំទ្រដែលគ្រប់គ្នាបានស្គាល់តារាវ័យ ៤២ឆ្នាំរូបនេះភាគច្រើនតាមរយៈការសម្តែងជាតួអង្គឈ្មោះ ឡាំយ៉ង ជាមួយទេពកោសល្យសម្តែងដ៏ខ្ពស់ធ្វើឱ្យតារាស្រីរូបនេះអាចឈរជើងលើវិថីសិល្បៈបានដោយមានការគាំទ្រយ៉ាងពេញទំហឹងដដែល។

ក្រៅពីទេពកោសល្យ និងរូបសម្រស់ស្រស់ផូរផង់របស់ Nune ហើយ អ្វីដែលធ្វើឱ្យតារាស្រីរូបនេះទទួលបានការកោតសរសើរបន្ថែមទៀតនោះគឺ សរសៃសក់ដ៏រលាស់ខ្មៅរលោងរបស់នាង ជាចំនុចគួរឱ្យទាក់ទាញមួយដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍។

ជាធម្មតា Nune កម្រនឹងប្តូរម៉ូតសក់ណាស់ ប៉ុន្តែលើកនេះដោយមានការសំណូមពរពីអ្នកគាំទ្រច្រើនពេកធ្វើឱ្យ Nune ដាច់ចិត្តប្តូរម៉ូតកាត់សក់សេះ ធ្វើឱ្យអ្នកគាំទ្រមិនតិចនាក់ឡើយនាំគ្នាលាន់មាត់សរសើរពីរូបសម្រស់ក្មេងជាងវ័យដូចយុវតីអាយុ១៨ឆ្នាំអ៊ីចឹង។ ចង់ដឹងថា តារាស្រីវ័យ ៤២ឆ្នាំរូបនេះក្មេងជាងវ័យដល់កម្រិតណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕

       

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង