×

ពីតួឯកប្រុស​ល្បីឈ្មោះ និង​ជោគជ័យម្នាក់​ក្នុងសិល្បៈ ពេលនេះ Zhang Han កំពុង​ប្រឈមនឹង​ការធ្លាក់ប្រជាប្រិយភាពខ្លាំង​ដោយសារ​រឿង​មួយនេះ

ចិន៖ ចាក់ផ្សាយមិនទាន់បានប៉ុន្មានផង ទីបំផុតរឿង “Gentlemen of East 8th” ត្រូវបានបញ្ឈប់ឱ្យលែងចាក់ផ្សាយបន្តទៀតបន្ទាប់ពីទទួលរងការរិះគន់នៃការបៀតបៀនផ្លូវភេទលើតួស្រី និងក្នុងន័យមិនគោរពស្ត្រី។

Zhang Han ដែលជាតួឯកប្រុស ក៏ដូចជាផលិតករ និងជាអ្នកសរសេរប៉ារ៉ូលរឿងផងនោះ ត្រូវបានមហាជនរិះគន់ខ្លាំងរហូតផ្ទុះក្នុងបណ្តាញសង្គមជាខ្លាំង ដោយសារក្នុងឈុតមួយចំនួន ក្រៅពីលោកបានទាញអាវក្នុង និងប៉ះដើមទ្រូងរបស់តួស្រីហើយ លោកក៏ត្រូវរងពាក្យរិះគន់នូវប្រយោគមួយឃ្លានោក្នុងឈុតមួយថា មនុស្សស្រីដែលមានរូបរាងស្គមគឺស្រស់ស្អាត ប៉ុន្តែមនុស្សស្រីដែលមានសាច់គឺមានប្រយោជន៍។

ភាពយន្តរបស់ Zhang Han លើកនេះទទួលបានការវាយតម្លៃទាបបំផុត និងរងពាក្យរិះគន់ខ្លាំងរហូតអ្នកនិយមលេងបណ្តាញសង្គមមានការផុសផុលប្រឆាំងការចាក់ផ្សាយរឿងនេះបន្តទៀតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង