×

Royal Railway Cambodia ប្រកាស​ស្វែងរក​ម្ចាស់​កាបូប​ដែល​បានជ្រុះ​នៅលើ​ខ្សែអ្នកដំណើរ​កាលពី​បុណ្យភ្ជុំ

ភ្នំពេញ៖ អំលុងពេលនៃថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅ ភ្ញៀវទេសចរជាច្រើនបាននាំគ្នាធ្វើដំណើរទៅកម្សាន្តតាមតំបន់ទេសចរណ៍នានាយ៉ាងគគ្រឹកគគ្រេងដោយ Royal Railway Cambodia ក៏បានបើកខ្សែរត់ភ្លើងបន្ថែមមួយចំនួនទៀតដើម្បីនាំអតិថិជនទៅកាន់គោលដៅទេសចរណ៍នារដូវកាលបុណ្យភ្ជុំដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះផងដែរ Royal Railway Cambodia រើសបានកាបូបលុយនៅលើខ្សែរថភ្លើងនារដូវកាលបុណ្យភ្ជុំគោលដៅមកភ្នំពេញវិញដោយមានឯកសារ និងប្រាក់មួយចំនួនក្នុងនោះផងដែរ។

ដូចដែលបានជម្រាបខាងលើ ក្រុមហ៊ុន Royal Railway Cambodia បានប្រកាសស្វែងរកម្ចាស់កាបូបដោយត្រូវទាក់ទងទៅកាន់បុគ្គលិកលក់សំបុត្រនៅស្ថានីយ Royal Railway ភ្នំពេញ ដោយត្រូវភ្ជាប់មកជាមួយឯកសារសម្គាល់ខ្លួនដើម្បីបញ្ជាក់ និងផ្ទៀងផ្ទាត់ថាជាម្ចាស់កាបូបពិតមែន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង