×

ឆ្លាតខុស​ពី​មនុស្ស​ធម្មតា​ខ្លាំងពេក គ្រាន់តែ​ទទួល​មរណភាព​ភ្លាម ខួរក្បាល​របស់ Albert Einstein ត្រូវបាន​គេលួចវះ​យកទៅ​ធ្វើ​ពិសោធន៍​ភ្លាម

បរទេស៖ អ្នកប្រាជ្ញ Albert Einstein ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Princeton ភ្លាមបន្ទាប់ពីលោកហូរឈាមនៃសរសៃឈាមអាកទែរពោះ។ ទោះជាយ៉ាងណា Albert បានបដិសេធមិនព្រមធ្វើការវះកាត់ឡើយដោយលោកបានឱ្យដឹងថា ដល់ពេលដែលលោកត្រូវទៅហើយ មិនយូរប៉ុន្មាននៅថ្ងៃបន្ទាប់ទី១៧ ខែមេសា ឆ្នាំ ១៩៥៥ Albert ក៏បានទទួលមរណភាពក្នុងវ័យ ៧៦ឆ្នាំ។

មុនពេល Albert ទទួលមរណភាព លោកបានផ្តាំផ្ញើដល់គ្រួសារឱ្យបូជាសពរបស់លោក ដូចនេះគ្រប់គ្នានឹងមិនចាំបាច់មកថ្វាយបង្គំឆ្អឹងរបស់លោកឡើយ។ សំណើមួយនេះត្រូវបានគ្រួសាររបស់លោកធ្វើតាមពាក្យផ្តែផ្តាំ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ មុនពេលបូជាសពរបស់ Albert ខួរក្បាលរបស់លោកត្រូវបានវេជ្ជបណ្ឌិត Thomas Harvey លួចយកខួរក្បាលរបស់អ្នកប្រាជ្ញរូបនេះដើម្បីទៅធ្វើពិសោធន៍ ត្បិតដើម្បីស្រាវជ្រាវរកមូលហេតុថា មានអ្វីដែលខួរក្បាលរបស់ Albert ខុសប្លែកពីអ្នកដទៃទើបបានជាបុរសនេះមានភាពអស្ចារ្យខ្លាំងបែបនេះ។

បន្ទាប់ពីបានដឹងថា ខួរក្បាល Albert ត្រូវបានវេជ្ជបណ្ឌិតរូបនេះលួចវះយកទៅដោយគ្មានការអនុញ្ញាតបែបនេះ កូនប្រុសរបស់អ្នកប្រាជ្ញរូបនេះមិនសប្បាយចិត្តជាខ្លាំង ទោះជាយ៉ាងណា Thomas បានបញ្ចុះបញ្ចូលដោយសន្យាថា នឹងប្រគល់ជូនវិញឱ្យបានឆាប់រហ័សបំផុត។ រយៈពេល ៤៥ឆ្នាំដែលខួរក្បាលរបស់ Albert Einstein ត្រូវបានរក្សាក្នុងក្រឡមួយ និងត្រូវបានជ្រាកជាបំណែកតូចៗដើម្បីយកទៅធ្វើពិសោធន៍។ ទីបំផុតលទ្ធផលដែលទទួលបានគឺខួរក្បាលរបស់ Albert មិនមានអ្វីពិសេសឡើយ គឺដូចមនុស្សទូទៅអ៊ីចឹង។

គួរបញ្ជាក់ដែរថា ខួរក្បាលរបស់ Albert Einstein មិនមែនមានតែវេជ្ជបណ្ឌិត Thomas ម្នាក់ប៉ុណ្ណោះទេដែលចង់បានយកទៅធ្វើពិសោធន៍ ប៉ុន្តែនៅមានមនុស្សជាច្រើនចង់បានដើម្បីយកទៅធ្វើពិសោធន៍ដោយសារខួរក្បាលបុរសម្នាក់នេះអស្ចារ្យខ្លាំងពេកខុសមនុស្សធម្មតា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង