×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Emile Smith Rowe ត្រូវ​សម្រាក​ព្យាបាល​របួស​រហូត​ដល់ខែធ្នូ

ខ្សែបម្រើ Emile Smith Rowe របស់ក្លិប Arsenal បានទទួលការវះកាត់របួសក្រលៀន ហើយគេនឹងត្រលប់មកហ្វឹកហាត់វិញ នៅខែធ្នូ។ កីឡាករ វ័យ 22 ឆ្នាំ បានបង្ហាញខ្លួន 4 ដងជាកីឡាករបម្រុងក្នុង រដូវ កាល នេះ។

នៅ ក្នុង ការ ប្រកួត ចុង ក្រោយ នេះ ជាមួយ Manchester United រូប គេ បាន រង របួសសាជាថ្មី។ Arsenal បាននិយាយថា៖ “ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ Emile Smith Rowe បានជួបប្រទះនូវភាពមិនស្រួលនៅត្រង់ក្រលៀនរបស់គាត់ ដែលធ្វើឱ្យគាត់មិនអាចហ្វឹកហាត់ និងបង្ហាញខ្លួនក្នុងការប្រកួតបាន”។

Smith Rowe បានទទួលការវះកាត់នៅក្រលៀនរបស់គាត់។ ក្រុម Arsenal បន្ថែមថា៖ “ការវះកាត់ដ៏ជោគជ័យនេះ បានកើតឡើងនៅទីក្រុងឡុងដ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃមុន ហើយការសម្រាកព្យាបាលរបស់ Emile កំពុងដំណើរការ”។

“យើង សង្ឃឹម ថា Emile នឹង ត្រលប់ មក ហ្វឹកហាត់ ពេញ លេញក្នុង ខែ ធ្នូ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង