×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមហ៊ុន​អាមេរិក ចាប់អារម្មណ៍​ទិញ Everton

ក្រុមហ៊ុន KAM Sports ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅតែចាប់អារម្មណ៍ក្នុងការទិញក្លិប Everton នៃក្របខណ្ឌ Premier League ។

បន្ទាប់ពីកិច្ចពិភាក្សានានាបានបញ្ចប់ ម្ចាស់ក្លិប Everton លោក Farhad Moshiri បាននិយាយថា ក្លិបមិនមែនសម្រាប់លក់ទេ។ ទោះយ៉ាងណា ប្រភពអះអាងថា ការចរចាបានបន្ត។

KAM Sports ជាកម្មសិទ្ធិរបស់គ្រួសារ Kaminski ដែលមានមូលដ្ឋាននៅទីក្រុង Minneapolis ដែលបានវិនិយោគអចលនទ្រព្យ។ គ្រួសារ Kaminski គឺជាផ្នែកមួយនៃសម្ព័ន្ធដែលដឹកនាំដោយអតីតប្រធានក្លិប Manchester United និង Chelsea លោក Peter Kenyon ដែលកំពុងស្វែងរកទិញក្លិបនៅដើមឆ្នាំនេះ។

ប៉ុន្តែលោក Moshiri បានសរសេរសំបុត្រចំហរមួយទៅកាន់អ្នកគាំទ្រ ដោយបដិសេធថា គាត់មិនចង់លក់ Everton ទេ។ Moshiri បានបណ្តាក់ទុនរាប់រយលានផោនទៅកាន់ Everton ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ 2016 ហើយក្លិបគ្រោងនឹងផ្លាស់ទៅកីឡដ្ឋានថ្មីដែលមានកៅអី 53,000 នៅឆ្នាំ 2024 ។

ក្លិបបានប្រកាសពីការខាតបង់ចំនួន 372 លានផោនក្នុងរយៈពេល 3 រដូវកាលកន្លងមក ហើយបានគេចផុតពីការកាត់ចេញពីក្របខណ្ឌ Premier League កាលពីរដូវកាលមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង