×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ពូកែតិះដៀល​ថា​មុខអាក្រក់​​ពេក Dilraba Dilmurat តបទៅវិញ​មួយឆ្ងាញ់​ទៅ​អ្នករិះគន់

ចិន៖ ភាពមមាញឹករបស់តារាសម្តែងល្បីឈ្មោះ Dilraba Dilmurat បានធ្វើឱ្យតារាស្រីរូបនេះស្ទើរតែរកពេលសម្រាកគ្មាន។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះដែរ ខណៈពេលកំពុងអង្គុយញ៉ាំហ៊តផត Dilraba បានឆ្លៀត Live ដើម្បីជជែកកម្សាន្តជាមួយអ្នកគាំទ្រយ៉ាងសប្បាយរីករាយ ប៉ុន្តែក្រៅពីអ្នកគាំទ្រដែលបានចូលមើល Live របស់នាងហើយ ក៏មានគណនីមួយបានចូលទៅរិះគន់សម្រស់របស់តារាស្រីរូបនេះថាអាក្រក់ផងដែរ។

មិនរង់ចាំយូរ Dilraba បានឆ្លើយតបទៅវិញយ៉ាងត្រជាក់ថា “ខ្ញុំមិនស្អាតទេ អរគុណដែលបានចំណាយពេលវេលាមកមើលការ Live របស់ខ្ញុំដែលមុខអាក្រក់”។ មួយឃ្លានេះបានធ្វើឱ្យ Dilraba ទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាខ្លាំងដែលនាងអាចគ្រប់គ្រងអារម្មណ៍ និងរក្សាស្ថានការណ៍បានល្អបែបនេះ។

គួរបញ្ជាក់ដែរថា Dilraba គឺជាតារាស្រីមួយរូបដែលធ្លាប់ទទួលបានពាក្យរិះគន់ច្រើនបំផុតថាជាតារាដែលមានសម្រស់មិនស្អាតដោយរូបសន្លឹកជាច្រើនដែលមិនទាន់ចូលកម្មវិធីកែរូបឱ្យស្អាត ត្រូវបានចែកចាយរហូតនាងត្រូវរងពាក្យរិះគន់ជាញឹកញាប់កន្លងមក។

ទោះជាយ៉ាងណា រាល់ពេលចូលរួមក្នុងកម្មវិធីនានា Dilraba តែងទទួលបានការចាប់អារម្មណ៍នៅពេលបង្ហាញវត្តមានម្តងៗជាមួយរូបសម្រស់ដូចព្រះនាងក្នុងរឿងនិទានអ៊ីចឹង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង