កម្សាន្ត៖ រូបភាពនៃតួអង្គនីមួយៗក្នុងរឿងតុក្កតា Disney ជារឿយៗតែងមានភាពស្រស់ស្អាត គួរឱ្យស្រលាញ់រហូតធ្លាប់មានមនុស្សមួយចំនួនគិតថា ប្រសិនជាតុក្កតាដែលធ្លាប់ទស្សនាកន្លងមានរូបភាពជាមនុស្សពិតប្រាកដវិញមិនដឹងមានសម្រស់ស្រស់ស្អាតកម្រិតណានោះទេ។
ជាការពិតណាស់ដែលកន្លងមក តុក្កតា Disney នៃតួអង្គស្រីជាច្រើនធ្លាប់ត្រូវបានប្រើប្រាស់តាមកម្មវិធីបច្ចេកវិទ្យា AI ឱ្យក្លាយមកជារូបមនុស្សរួចមកហើយ ដោយគណនី AI moshimo បានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ធ្វើឱ្យក្តីប្រាថ្នាអ្នកដែលចង់ឃើញពីមុនមកបានក្លាយជាការពិតផងដែរ។
មកដល់ពេលនេះ AI moshimo ក៏បានធ្វើការច្នៃរូបព្រះអង្គម្ចាស់ និងតួអង្គល្បីៗមួយចំនួនទៀតក្នុងរឿងតុក្កតា Disney វិញម្តងឃើញហើយពិតជាអស្ចារ្យ និងដូចមនុស្សពិតប្រាកដអ៊ីចឹង។ ចង់ដឹងថា តួអង្គល្បីៗទាំងប៉ុន្មាននេះសង្ហាខ្លាំងប៉ុណ្ណានៅពេលច្នៃមកជាមនុស្សពិតនោះ តោះទៅទស្សនារូបភាពទាំងអស់គ្នា៕