×

ហាងខារ៉ាអូខេ​មួយកន្លែង​ត្រូវបាន​ផាកពិន័យជាង ១ពាន់ដុល្លារ​បន្ទាប់ពី​នៅមាន​បទចម្រៀង ២បទ​របស់ Kris Wu ក្នុងប្រព័ន្ធ

ចិន៖ រឿងអាស្រូវផ្លូវភេទរបស់តារាប្រុសវ័យ ៣១ឆ្នាំ Kris Wu ធ្វើឱ្យវាសនារបស់លោកបានប្រែក្លាយពីតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ទៅជាអ្នកទោសដែលត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។

បន្ទាប់ពី Kris Wu ត្រូវបានឃាត់ខ្លួន ការងារគ្រប់យ៉ាងដែលជាប់ពាក់ព័ន្ធនឹងលោកត្រូវបានផ្អាកទាំងអស់សូម្បីតែចម្រៀងរបស់លោកក៏ត្រូវហាមឃាត់មិនឱ្យមាននៅហាងខារ៉ាអូខេឡើយ ពោលគ្រប់ទីកន្លែងគឺត្រូវហាមផ្តាច់គ្រប់យ៉ាងដែលជាប់ពាក់ព័ន្ធនឹងតារាប្រុសរូបនេះ។

ប៉ុន្តែក្រោយមក មន្ត្រី ក្វាងទុង បានប្រទះឃើញខារ៉ាអូខេមួយកន្លែងបានបំពានច្បាប់ដែលបានកំណត់កន្លងមក រហូតត្រូវរងពិន័យទឹកប្រាក់ជាង ១ពាន់ដុល្លារដែលកន្លែងខារ៉ាអូខេមួយនោះនៅមានបទចម្រៀង ២បទរបស់ Kris Wu ក្នុងប្រព័ន្ធរបស់ពួកគេ ក្នុងចំណោមបទចម្រៀងទាំង២មានចំណងជើង “Coffee” និងមួយទៀត “Dawn”។

ការផាកពិន័យនេះធ្វើឱ្យមហាជនមួយចំនួនបង្ហាញការមិនពេញចិត្តជាខ្លាំងដោយពួកគេយល់ថា ប្រសិនជាអ្នកដែលច្រៀងចម្រៀងរបស់ Kris Wu តើនឹងត្រូវរងពិន័យបែបណាវិញ? សម្រាប់អ្នកមួយចំនួនទៀតបានបញ្ចេញមតិបែបនេះថា ចំពោះបុគ្គលធ្វើខុសគឺត្រូវទទួលពិន័យគឺត្រឹមត្រូវហើយ ប៉ុន្តែបើសំដៅពីសមិទ្ធផលការងារវិញ ហាមឃាត់តឹងរ៉ឹងបែបនេះគឺលើសពេកហើយ៕

 

Kris Wu arrives at the iHeartRadio MuchMusic Video Awards (MMVA) in Toronto, Ontario, Canada August 26, 2018. REUTERS/Mark Blinch

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង