កូរ៉េខាងត្បូង៖ ប៉ុន្មានថ្ងៃមកនេះ ព័ត៌មានទំនាក់ទំនងស្នេហារវាងតារាសម្តែងស្រី Park Min Young និងបុរសជាអ្នកជំនួញម្នាក់បានផ្ទុះកក្រើកខ្លាំងរហូតសារព័ត៌មានបានចុះផ្សាយព្រោងព្រាត និងនាំគ្នាតាមដានជីវិតរបស់តារាស្រីរូបនេះយ៉ាងស្អិតផងដែរ។
ប៉ុន្តែផ្ទុយទៅវិញ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញនេះ ផលិតកម្ម HOOK និងអ្នកគ្រប់គ្រងរបស់តារាស្រី Park Min Young បានបញ្ជាក់ថាតារាស្រីរូបនេះបានចែកផ្លូវគ្នាជាមួយមិត្តប្រុសរបស់នាងហើយ។
ទន្ទឹមនឹងខាងផលិតកម្មបានបញ្ជាក់ពីការចែកផ្លូវគ្នារបស់ Park Min Young ហើយបងស្រីរបស់តារាស្រីរូបនេះដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនរបស់បុរសជាអ្នកជំនួញត្រកូល Kang រូបនោះក៏បានប្រកាសដាក់ពាក្យលាឈប់ពីក្រុមហ៊ុនផងដែរ៕