×

នេះជាមូលហេតុ​ដែល​ម្ចាស់ក្លិប Chelsea ផ្ដួចផ្ដើម​គំនិត​ឱ្យ​មានក្រុម All Star នៅ EPL

ក្រុម All-Star នៃក្របខណ្ឌ Premier League អាចនឹងទទួលស្វាគមន៍ក្រុម All-Star ពីអេស្ប៉ាញ អាល្លឺម៉ង់ និងអ៊ីតាលី ជាដើម ក្រោមគំនិតផ្ដួចផ្ដើមថ្មីមួយរបស់សហម្ចាស់ក្លិប Chelsea ។

លោក Todd Boehly ថែមទាំងបានផ្ដួចផ្ដើមគំនិតនៃការប្រកួត All-Star ក្លិបភាគខាងជើង Vs ភាគខាងត្បូងនៃ Premier League ផងដែរ។

ផែនការរបស់ម្ចាស់ក្លិបតោខៀវ ត្រូវបានពិភាក្សាដោយនាយកប្រតិបត្តិក្លិបនានា កាលពីពេលថ្មីៗនេះ។ សំណើសម្រាប់ការប្រកួតរវាងក្រុម Premier League All-Star និងក្រុម All-Star ពី La Liga, Serie A និង Bundesliga ជាដើម ត្រូវបានពិភាក្សា។ នេះបើយោងតាមកាសែត The Times ។

ការប្រកួតនេះ នឹងជួយស្វែងរកប្រាក់ចំណូលបន្ថែមពីការរៀបចំ និងការចាក់ផ្សាយ។ វាអាចត្រូវបានរៀបចំនៅទ្វីបអឺរ៉ុប ឬកន្លែងផ្សេងទៀតជុំវិញពិភពលោក ក្នុងអំឡុងរដូវក្តៅ ឬអំឡុងពេលសម្រាករដូវរងា។

The Times បន្តថា គំនិតនេះ ជាវិធីថ្មីដើម្បីស្វែងរកទស្សនិកជនបន្ថែម និងលើកកម្ពស់តម្លៃនៃសិទ្ធិទូរទស្សន៍នៅក្រៅប្រទេស។

នេះមិនមែនជាគំនិតថ្មីទេនៅសហរដ្ឋអាមេរិក ដែលលីគ NBA, MLB និង MLS សុទ្ធតែបានរៀបចំឱ្យការ All-Star ផងដែរ។

Boehly បាននិយាយថា “ខ្ញុំសង្ឃឹមថា Premier League នឹងទទួលបានមេរៀនបន្តិចបន្តួចពីកីឡាអាមេរិក”។

“នៅក្នុងការប្រកួត MLB all-star នៅឆ្នាំនេះ យើងរកបាន 200 លានដុល្លារ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង