×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

EPL Preview៖ ការប្រកួត Man City ទល់នឹង Man Utd ផ្សាយបន្តផ្ទាល់​នៅ CTN

Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួល Manchester United សម្រាប់ការប្រកួត Manchester Derby ដំបូងនៃរដូវកាល Premier League 2022-23 នៅថ្ងៃអាទិត្យ ទី 2 ខែតុលា ដែលផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង 20:00 តទៅ។

ក្រុមម្ចាស់ផ្ទះរបស់លោក Pep Guardiola មិនទាន់ស្គាល់ពាក្យថាចាញ់ទេ នៅរដូវកាលនេះ និងមានចំនួនគ្រាប់បាល់ដ៏ល្អបំផុត។ ចំណែក លោក Erik ten Hag បានដឹកនាំក្រុម Manchester United ពីការចាប់ផ្តើមរដូវកាលរបស់ពួកគេដែលបរាជ័យ 2 ប្រកួតមកទទួលជ័យជម្នះ 4 ប្រកួតជាប់ៗគ្នា។

សម្រាប់ក្លិប Manchester City កីឡាករ Kalvin Phillips មិនបានចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេស អំឡុងពេលសម្រាកអន្តរជាតិនោះទេ ដោយបានទទួលការវះកាត់លើស្មា។ John Stones បានចូលលេងឱ្យក្រុមរបស់អ្នកចាត់ការ Gareth Southgate ប៉ុន្តែបានរងរបួសសរសៃពួរ ពេលប្រកួតជាមួយនឹងក្រុមអាល្លឺម៉ង់។ Aymeric Laporte បានត្រលប់មកហ្វឹកហាត់វិញមុនពេលសម្រាកអន្តរជាតិ។

ដោយឡែក Manchester United មិនមាន Marcus Rashford និង Anthony Martial អំឡុងពេលហ្វឹកហាត់មុនការប្រកួត Derby ទេ។ Harry Maguire បានត្រឡប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិវិញជាមួយនឹងរបួសសរសៃពួរ។ Donny van de Beek ទំនងជាមិនអាចចូលលេងផងដែរ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ 4-3-3៖

Ederson; Walker, Akanji, Dias, Cancelo; De Bruyne, Rodri, Bernardo; Foden, Haaland, Grealish

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1៖

De Gea; Dalot, Varane, Martinez, Malacia; McTominay, Eriksen; Antony, Fernandes, Sancho; Ronaldo

ក្រុមការងារ CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានលទ្ធផលសរុបលើសពី 3 គ្រាប់៖ Man City 3-2 Man United ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង