×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករ Man City និង Man Utd ពាក់ខ្សែដៃខ្មៅ ដើម្បី​ឧទ្ទិស​ដល់​ជនរងគ្រោះ​នៅ​ឥណ្ឌូណេស៊ី

កីឡាកររបស់ក្លិប Manchester City និងក្លិប Manchester United ពាក់ខ្សែដៃពណ៌ខ្មៅ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងឧប្បត្តិហេតុ នៅកីឡដ្ឋាន Kanjuruhan នៅប្រទេសឥណ្ឌូណេស៊ី។

យ៉ាងហោចណាស់មនុស្ស 125 នាក់បានស្លាប់ បន្ទាប់ពីការប្រកួតបាល់ទាត់នៅប្រទេសឥណ្ឌូណេស៊ី។ មនុស្សប្រហែល 180 នាក់ទៀត ក៏បានរងរបួសផងដែរ បន្ទាប់ពីការចាញ់របស់ Arema FC ទៅនឹងគូប្រជែង Persebaya Surabaya នៅ East Java កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។

ក្រុម ប៉ូលិស បានបាញ់ឧស្ម័ន បង្ហូរ ទឹក ភ្នែកដាក់ អ្នក គាំ ទ្រ ដែល បានរត់ចូលក្នុង ទីលាន។ អ្នកគាំទ្រជាច្រើន បានព្យាយាមរត់ចេញពីកីឡដ្ឋានតាមច្រកទ្វារដ៏តូច ដែលបានបណ្ដាលឱ្យមានការកកកុញនិងស្ទះខ្លាំង ទើបធ្វើឱ្យពួកគេថប់ដង្ហើម។

ការប្រកួតយប់មិញ បានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះ Manchester City បានយកឈ្នះលើ Manchester United ក្នុងលទ្ធផល 6-3 នៅពេលដែលខ្សែប្រយុទ្ធ Erling Haaland និង Phil Foden ធ្វើបានហែតទ្រីកម្នាក់មួយ។ ចំណែក Man Utd រកបានដោយ Antony 1 គ្រាប់ និង Martial ចំនួន 2 គ្រាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង