កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៣០ ខែកញ្ញា ថ្មីៗនេះ តួឯកស្រីក្នុងរឿង “កន្លង់ចោមផ្កា” Goo Hye Sun បានបង្ហាញខ្លួនក្នុងកម្មវិធី Chunsa Film Art Awards 2022 បានធ្វើឱ្យមហាជនជាច្រើននាំគ្នាភ្ញាក់ផ្អើលជាមួយនឹងរូបរាងមានសាច់ជាងមុន បន្ទាប់ពីខានបង្ហាញខ្លួនជាសាធារណៈយូរ។
យ៉ាងណាមិញ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីនោះរួច Goo Hye Sun បានចែករំលែករូបភាពរបស់ខ្លួនដោយបានបញ្ជាក់ថា ពេលនេះនាងរៀងឡើងគីឡូបន្តិចហើយ ដោយសារមួយរយៈនេះមានបញ្ហាមួយចំនួនបានកើតឡើង។ “ខ្ញុំនឹងចូលរួមក្នុងកម្មវិធី Busan International Film Festival 2022 នៅថ្ងៃទី ៥-៦ ខែកញ្ញា នេះជួបគ្នាម្តងទៀតឆាប់ៗនេះ។”
គួរបញ្ជាក់ដែរថា មហាជនបានធ្វើការប៉ាន់ស្មានថា បញ្ហាកើតឡើងដែល Goo Hye Sun បានលើកឡើងនេះអាចទាក់ទងនឹងការបាត់បង់សត្វចិញ្ចឹមរបស់នាងកាលពីថ្ងៃទី១៤ ខែកញ្ញា ដែលនាងបានចែករំលែកឱ្យដឹងនៅលើគណនី IG របស់នាងកន្លងទៅផងដែរ៕