ភ្នំពេញ៖ ភាពស្និទ្ធស្នាលខុសធម្មតារវាង Youtuber វ័យក្មេងល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងដោយអ្នកគាំទ្ររបស់អ្នកទាំង២កំពុងតាមដានជីវិតពួកគេ និងបាននាំគ្នាផ្សំផ្គុំចង់ឱ្យអ្នកទាំង២នេះក្លាយជាគូស្នេហ៍ពិតប្រាកដផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង២ក៏ធ្លាប់បានធ្វើដំណើរទៅកម្សាន្តនៅប្រទេសថៃជាលក្ខណៈគ្រួសារទាំងសងខាង ធ្វើឱ្យគ្រប់គ្នាកាន់តែសង្ស័យថា ហេង វិសាល និង ជា ស្រីនា កំពុងទាក់ទងគ្នាហើយគ្រាន់តែមិនទាន់ដល់ពេលនឹងប្រកាសប៉ុណ្ណោះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបានថតផ្សព្វផ្សាយគ្រឿងអលង្ការឱ្យហាងពេជ្រមួយកន្លែងមក អ្នកគាំទ្រជាច្រើនបានសង្កេតឃើញពីការសន្ទនារបស់ពួកគេហាក់បង្កប់អត្ថន័យនឹងមានពិធីមង្គលខាងមុខកើតឡើងឆាប់ៗ រហូតមានពាក្យលេចឮថា ហេង វិសាល និង ជា ស្រីនាង នឹងភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃទី ០៩ ខែតុលា ខាងមុខនេះហើយ។
ទោះជាយ៉ាងណា សមីខ្លួនទាំង២ មិនទាន់មានប្រតិកម្មអ្វីឡើយ ដូចនេះមានតែរង់ចាំមើលថា នៅថ្ងៃ០៩ ខែតុលា ខាងមុខនេះពិតជាមានពិធីភ្ជាប់ពាក្យរបស់ Youtuber ល្បីឈ្មោះទាំង២នេះកើតឡើងប្រាកដ ឬ យ៉ាងណា៕