×

ច្រើនលើកច្រើនសារពេក ពេលនេះ​ផលិតកម្ម YG ប្រកាសនឹង​ចាត់ការ​តាមផ្លូវច្បាប់​ចំពោះ​ជនដែល​លួចរូបផ្ទាល់​ខ្លួន​របស់ Jennie ទៅចែកចាយ

កូរ៉េខាងត្បូង៖ មួយរយៈចុងក្រោយនេះ Jennie ហាក់ទទួលរងនូវបញ្ហាកើតឡើងមិនចេះចប់ពាក់ព័ន្ធនឹងរូបភាពផ្ទាល់ខ្លួនរបស់នាងប៉ុន្មានសន្លឹកត្រូវបានបែកធ្លាយ ដោយដំបូងឡើយគឺជារូបភាពធ្វើដំណើរកម្សាន្តជាមួយនឹង V សមាជិក BTS រហូតធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ និងសង្ស័យថាអ្នកទាំង២កំពុងមានទំនាក់ទំនងស្នេហានឹងគ្នាស្ងាត់ៗ។

បន្ទាប់មកទៀតក៏បានបែកធ្លាយរូបភាពស្និទ្ធស្នាល និងស្លៀកពាក់គូស្នេហ៍ទៀតផងជាហេតុធ្វើឱ្យបណ្តាអ្នកគាំទ្ររបស់តារាចម្រៀងទាំង២កាន់តែកក្រើកខ្លាំងឡើង។ ចាប់ពីពេលដែលលេចធ្លាយរូបភាពមួយចំនួននោះហើយ គណនី IG ផ្ទាល់ខ្លួនរបស់ Jennie បានលុបចោល Followings និង Followers អស់គ្មានសល់។

ទោះជាយ៉ាងណា ថ្មីៗក៏បានលេចរូបភាពមួយទៀតរបស់ Jennie ដែលនាងស្លៀកឈុតប៊ីគីនីគេងក្នុងអាងងូតទឹកត្រូវបានចែករំលែកឡើងធ្វើឱ្យបញ្ហានៃការបែកធ្លាយរូបផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះកើតឡើងមិនចេះចប់។ ពេលនេះផលិតកម្ម YG សម្រេចចិត្តនឹងចាត់វិធានការណ៍តាមផ្លូវចំពោះជនដែលបានលួចយករូបភាពផ្ទាល់ខ្លួនរបស់ Jennie យកទៅចែកចាយជាសាធារណៈ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង